(កំពង់ធំ)៖ រឿងរ៉ាវរបស់អ្នកមានសំណាងគាស់ឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ប្រៀបបីដូចជាពាក្យចាស់ពោលថា «ក្នុងគ្រោះប្រាកដ ជាមានលាភ» មែន ជាក់ស្តែងលោក នួន សុឃៀង ជាពលរដ្ឋរស់នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ខណៈយកកូនទៅពេទ្យដល់ពាក់កណ្តាលផ្លូវអស់កម្លាំងពេក ឈប់ទិញ WURKZ មួយកំប៉ុងគាស់ត្រូវ ៥០លានរៀលតែម្តង។

លោក នួន សុឃៀង បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «ការពិតទៅ ខ្ញុំត្រូវជូនកូន និងប្រពន្ធទៅមន្ទីរពេទ្យ ព្រោះកូនតូចក្តៅខ្លួន។ ដោយសារតែអស់កម្លាំងនៅតាមផ្លូវ ជិតដល់មន្ទីរពេទ្យទៅហើយនោះ ខ្ញុំក៏ឈប់ម៉ូតូទិញវើក WURKZ មួយកំប៉ុងហូបឱ្យស្រឡះមុខបន្តិច ព្រោះហត់នឿយ និងកំពុងក្រពុលមុខនឹងកូនឈឺផង ស្រាប់តែគាស់ឆាច់ឃើញ៥០លាន។ ខ្ញុំអរហួសពីអរសឹងភ្លេច លើកជន្ទល់ម៉ូតូ»

លោកបន្តថា ទឹកប្រាក់នេះនឹងយកទៅធ្វើផ្ទះតូចល្មម ព្រោះកន្លងមករស់នៅក្នុងផ្ទះតូចចង្អៀតលើដីម្តាយដែលចែកឱ្យតាំងពីយូរមកហើយ។ ពេលនេះល្មមមានផ្ទះ ជារបស់ខ្លួនឯងឱ្យសមរម្យនឹងគេហើយ។

លោក សុឃៀង បច្ចុប្បន្នប្រកបរបរជាអ្នកធ្វើស្រែចម្ការ និងមានកូនចំនួន៣នាក់។ លោកបានឈ្នះទឹកប្រាក់នេះកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ៕