(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លំាងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានចុះបង្ក្រាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែងស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់។

ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ជនជាតិចិន៨នាក់ ភូមាម្នាក់ និងខ្មែរម្នាក់៖

*ទី១៖ ឈ្មោះ ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
*ទី២៖ ឈ្មោះ ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
*ទី៣៖ ឈ្មោះ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
*ទី៤៖ ឈ្មោះ សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
*ទី៥៖ ឈ្មោះ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
*ទី៦៖ ឈ្មោះ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
*ទី៧៖ ឈ្មោះ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
*ទី៨៖ ឈ្មោះ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
*ទី៩៖ ឈ្មោះ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
*ទី១០៖ ឈ្មោះ ងែត ផល្លា ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕