(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា កាល ពី រាត្រីថ្ងៃទី ១៦ ឧសភានេះ បាន ប្រគល់ រង្វាន់ ម៉ូតូ Zoomer X និង ចិញ្ចៀន ពេជ្រ ដល់គូស្វាមីភរិយា ចំនួន១០គូ ដែលអញ្ជើញមកជាតំណាងដល់ គូស្វាមីភរិយា ១០០ គូផ្សេងទៀត ដែលបាន ឈ្នះរង្វាន់ ពី កញ្ចប់ អាពាពិពាហ៍ ស្រាបៀរ កម្ពុជា រដូវកាល ២០១៩-២០២០។

លោក ផន រដ្ឋា និង ភរិយា លី ណារ៉ា ដែល ជាគូមានសំណាងត្រូវរង្វាន់ម៉ូតូ Zoomer X បានបង្ហាញនូវ ក្តីរីករាយយ៉ាងដូច្នេះថា៖ «ពួកខ្ញុំសឹងមិនចង់ជឿសោះថា អាចមានសំណាងបានទទួលរង្វាន់បែបនេះ។ កន្លង មក ធ្លាប់តែឃើញគូគេមុនៗគេមានសំណាង។ ម៉ូតូនេះពិតជាចំណងដៃដ៏ពិសេសសម្រាប់ជីវិតគ្រួសាររបស់ខ្ញុំមែន»។

គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់នេះប្រព្រឹត្តទៅនៅក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ជូនដល់អ្នកឈ្នះដែលក្រុមហ៊ុនសម្រេចជ្រើសយកត្រឹម១០គូប៉ុណ្ណោះ ដើម្បីឡើងមកទទួល រង្វាន់ ផ្ទាល់ ក្នុងគោលបំណងចៀសវាងការជួបជុំគ្នាច្រើន៕