(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅប្រទេសម៉ាលី ដោយជំងឺកូវីដ១៩ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1 $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់ (ចុចអាន)

៣៖ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណីទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ១នាក់ទៀតជាសះស្បើយ (ចុចអាន)

៤៖ ប្រធាន WHO កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ (ចុចអាន)

៥៖ អ្នកជំនាញភូមិសាស្ដ្រចិន-អាមេរិក៖ សង្គ្រាមនយោបាយចិន-អាមេរិក នឹងបន្តក្តៅរហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក (ចុចអាន)

៦៖ សម្តេចក្រឡាហោម ស ខេង៖ ការបំផុសឱ្យប្រជាពលរដ្ឋឈប់សងបំណុល គឺជារឿងមិនអាចទៅរួចទេ ! (ចុចអាន)

៧៖េះសម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយធ្វើដំណើរត្រឡប់មកស្រុកវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ (ចុចអាន)

៨៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ ការដោះលែងអ្នកទោស នឹងធ្វើឡើងចំពោះតែទណ្ឌិតដែលប្រព្រឹត្តបទល្មើសស្រាល ហើយមានការកែប្រែខ្លួនល្អប៉ុណ្ណោះ (ចុចអាន)

៩៖ រាជរដ្ឋាភិបាល ប្រកាសបន្តអនុគ្រោះផ្នែកពន្ធដល់វិស័យទេសចរណ៍ និងអាកាសចរណ៍បន្ថែម២ខែទៀត (ចុចអាន)

១០៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់តាមដងផ្លូវ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលមិនល្មើសច្បាប់ចរាចរណ៍ សួរនាំនោះទេ (ចុចអាន)