(ភ្នំពេញ)៖ នៅខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦,៧៥០,០០០រៀល។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ស្ថានីយលង្វែកស្ថិតនៅខេត្តកំពង់ឆ្នាំង ចាប់រថយន្តលើសទម្ងន់បានច្រើនជាងគេ ចំនួន៦៥គ្រឿង។

តាមរបាយការណ៍ចំនួនរថយន្ត ដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបក្នុងខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា៖ លើសពី៥%-១០% មានចំនួន ៣គ្រឿង, លើសពី១០%-២០% មានចំនួន ១៩៨គ្រឿង, លើសពី ២០% មានចំនួន ៧៥គ្រឿង៕

ខាងក្រោមនេះជារបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖