(ភ្នំពេញ)៖ កម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នឹងធ្វើការផ្សាយផ្ទាល់ស្តីពីប្រធានបទ «យើងរួមគ្នាចងចាំ និងដឹងគុណនូវថ្ងៃប្រវត្តិសាស្ត្រ ដ៏សំខាន់បំផុតរបស់ជាតិ! (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២០ ខួបលើកទី៤៣)» ហើយក្នុងកម្មវិធីនេះដែរ នឹងមានការអនុញ្ញាតឲ្យទស្សនិកជន ចូលរួមឆ្លើយសំណួរពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ដើម្បីយករង្វាន់ធំផងដែរ។

ការផ្សាយផ្ទាល់ពិសេស របស់កម្មវិធីចម្រៀងគ្រួសារខ្មែរនៅរាត្រីនេះ នឹងដំណើរការទៅចាប់ពីម៉ោង ៧៖០០ល្ងាចតទៅ។ ជាពិសេសនោះ Facebook របស់អង្គភាពព័ត៌មាន Fresh News នឹងចូលរួមផ្សាយផ្ទាល់ ចំពោះកម្មវិធីមួយនេះទៀតផង។

សូមអញ្ជើញចូលរួម Share និង Comment ហើយឆ្លើយនឹងសំណួរ ដើម្បីមានឱកាសទទួលបានកាដូធំ រួមមាន៖ ទូរស័ព្ទ Iphone 11 Pro max ចំនួន ១រង្វាន់ និងទូរស័ព្ទ Samsung A11 ចំនួន ២រង្វាន់ ហើយរង្វាន់ទាំងនេះ នឹងត្រូវឧបត្ថម្ភដោយលោក សួស យ៉ារ៉ា។

សូមបញ្ជាក់ថា អ្នកឧបត្ថម្ភធំសម្រាប់កម្មវិធីទាំងមូលនេះ រួមមាន៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សហការឧបត្ថម្ភជាមួយផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា៕