(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ សម្តេចតេជោ ហ៊ុន សែន៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩គ្រប់ពេល ទោះបីនៅទីក្រុង ឬជនបទស្រុកស្រែចំការ !

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៨.៥លាននាក់ ស្លាប់ជិត ៤៦ម៉ឺននាក់ និងជាសះស្បើយជាង ៤.៥លាននាក់!

៣៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា មិនទាន់មានការចាំបាច់ទិញរថយន្តទាំង២៩០គ្រឿង ជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់

៤៖ សហភាពអឺរ៉ុបចាប់ផ្តើមពិភាក្សាលើ គម្រោងមូលនិធិដ៏ចម្រូងចម្រាស់ ដើម្បីសង្គ្រោះសេដ្ឋកិច្ចឡើងវិញ

៥៖ កម្ពុជាជំរុញប្រទេសទាំង២៦ ដែលជាដៃគូគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គាំទ្រតួនាទី WHO ខណៈវិស័យសុខាភិបាលកំពុងរងការវាយប្រហារ

៦៖ WHO៖ «វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលាន ដូសអាចនឹងត្រូវផលិតរួចរាល់ នៅមុនដំណាច់ឆ្នាំ២០២០»

៧៖ លោកស្រី ឱ វណ្ណឌីន ធ្វើបទបង្ហាញអំពី «ការឆ្លើយតបជំងឺកូវីដ-១៩» នៅកម្ពុជា ជូនដល់អង្គការ WHO

៨៖ Facebook លុបការផ្សាយពាណិជ្ជកម្មមួយ របស់ក្រុមយុទ្ធនាការលោក ដូណាល់ ត្រាំ ព្រោះតែការប្រើសញ្ញាខុស

៩៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់កម្ពុជា ៣០ថ្ងៃ ដោយសារធ្វើខុសច្បាប់

១០៖ ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

១១៖ លោកបណ្ឌិត សុខ ទូច ជំរុញឱ្យកម្ពុជាប្រឹងប្រែងដើម្បីក្លាយទៅជាប្រទេសអ្នកផលិត

១២៖ ប្រទេសចិនមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G7 ជុំវិញបញ្ហាទីក្រុងហុងកុង

១៣៖ អ្នកជំនាញ៖ សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន ត្រូវស្តារជំរុញវិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និង SMEs

១៤៖ អ្នកជំនាញជាន់ខ្ពស់អាមេរិក «មានទំនុកចិត្តខ្ពស់លើការអភិវឌ្ឍវ៉ាក់សាំង COVID-19» ខណៈការបិទប្រទេសជាថ្មី នឹងមិនអាចកើតឡើង

១៥៖ ច្បាប់សន្តិសុខជាតិទីក្រុងហុងកុង ត្រូវបានបញ្ជូនដល់ដៃគណៈកម្មាធិការកំពូលក្នុងសភាចិនដើម្បីត្រួតពិនិត្យ

១៦៖ លោកបណ្ឌិត សុខ ទូច ស្នើឱ្យបញ្ឈប់ការលុបបឹង ហើយកែច្នៃបឹងដែលមានស្រាប់ឱ្យទៅជាផលិតផលទេសចរណ៍

១៧៖ ប្រធានសភាអាមេរិក៖ «លោក ដូណាល់ ត្រាំ មិនសក្តិសមជាមេដឹកនាំអាមេរិក»

១៨៖ លិខិតមិត្តអ្នកអាន៖ «ទោះទៅដល់ក្រហែងមេឃណា ក៏ សម រង្សុី គេចមិនផុតពីសំណាញ់ច្បាប់»

១៩៖ ចិនដោះលែងទាហានឥណ្ឌា ១០នាក់ ដែលត្រូវបានចាប់ខ្លួន ពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

២០៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ៣២នាក់ទៀត (២៥នាក់នៅប៉េកាំង) នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

២១៖ បីថ្ងៃជាប់ៗគ្នាមកនេះ ប្រេស៊ីលមានមនុស្សស្លាប់ដោយសារ COVID-19 រហូតដល់ជាង ១,០០០នាក់ក្នុងមួយថ្ងៃ

២២៖ សហរដ្ឋអាមេរិកសម្រេចផែនការដកទ័ព ៨,៦០០នាក់ចេញពីអាហ្វហ្គានីស្ថាន តបតាមកិច្ចព្រមព្រៀងជាមួយតាលីបង់

២៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិកហៅលោក ចន បូលតុន ថា «មនុស្សក្បត់»

កងទ័ពឥណ្ឌា និងប៉ាគីស្ថាន ផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតំបន់ជម្លោះកាស្មៀរ

២៤៖ ទីក្រុងប៉េកាំង កំពុងប្រើគ្រប់វិធានការ ដើម្បីទប់ស្កាត់ការផ្ទុះជំងឺ COVID-19

២៥៖ តុលាការកំពូលអាមេរិកទាត់ចោលគម្រោង លោក ដូណាល់ ត្រាំ ដែលចង់លុបចោលកម្មវិធីការពារជនអន្តោប្រវេសន៍ DACA បង្កើតឡើងកាលពីជំនាន់លោក អូបាម៉ា

២៦៖ អាល្លឺម៉ង់ត្រៀមប្រកាស «លទ្ធផលដ៏គាប់ប្រសើរ នៃការធ្វើតេស្តវ៉ាក់សាំង COVID-19» នៅរយៈពេលពីរខែទៀត

២៧៖ បទវិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន កំពុងជ្រោមជ្រែងប្អូនស្រី គឺអ្នកនាង គីម យូចុង ឱ្យកា្លយជាអ្នកបន្តវេនពីលោក មែនទេ?

- ព័ត៌មាន Fresh News Plus

១៖ កម្ពុជា ស្ថិតក្នុងពូល A នៃពាន AFC U19 Championship 2020 ចៀសផុតក្រុមខ្លាំងជប៉ុន និងកូរ៉េជាដើម

២៖ ៣ប្រកួតញាក់សាច់របស់ U19 កម្ពុជា ក្នុងពាន អាសុី AFC U19 ចុងឆ្នាំនេះ

៣៖ គ្រូបង្វឹក Barca ស្នេីដល់ UEFA ដេីម្បីឲ្យមានការប្រកួតរវាង Barcelona ទល់នឹង Napoli ធ្វេីនៅ Nou Camp

៤៖ Real បន្តឈ្នះ Valencia គ្រាដែល Benzema ជាកីឡាករទី៥ ដែលស៊ុតច្រើនជាងគេក្នុងក្លិប

៥៖ បងស្រី Ronaldo រិះគន់ពីការដឹកនាំរបស់លោក Sarri ក្រោយរបូតពាន Coppa Italia ទៅដៃ Napoli

៦៖ BTS ក្លាយជាក្រុមចម្រៀងបរទេសទី១ លក់អាល់ប៊ុមបានច្រើនលើ «Oricon charts» របស់ជប៉ុន បន្ទាប់ពី Michael Jackson

៧៖ ចំណេះដឹងទូទៅ៖ ស្ថាប័នប៉ូលិសអន្តរជាតិ «អាំងទែប៉ូល» មានតួនាទីអ្វីខ្លះ និងមានដែនសមត្ថកិច្ចកម្រិតណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com