(ភ្នំពេញ)៖ គេថា សន្តានចិត្តល្អ ស្តែង ចេញតាមរយៈទង្វើល្អ ខណៈ ទឹកចិត្តស្មោះសគឺ ជា សសរគ្រឹះនៃ ការ កសាងមិត្តភាពរវាងគ្នានិងគ្នាបានយូរអង្វែង។

ផ្នត់ គំនិត នេះត្រូវ បាន លោក ស្រេង វិបុស ដែល ជា អតិថិជន ស្រាបៀរ កម្ពុជា តែង អនុវត្ត ជា ប្រចាំ។
ក្រោយ គាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ឈ្នះបានរង្វាន់ប្រាក់សុទ្ធ ៥លានរៀល កាលពីថ្ងៃទី ២២ មិថុនា នៅក្នុងកម្មវិធី ពិសាអាហារជួប ជុំគ្នានៅឯផ្ទះបងស្រីរបស់គាត់ ក្នុងខណ្ឌ សែន សុខ លោក វិបុស បាន សម្រេចចិត្តចែករំលែកលាភសំណាង នេះដល់មិត្តភ័ក្តិ ៣ នាក់ផ្សេងទៀត បើទោះបី មិនមានការស្នើសុំក្តី។

លោក វិបុល ប្រកបរបរជាជាងទឹក ជាងភ្លើង បានមានប្រសាសន៍ថា៖ «ប្រាក់រង្វាន់ ៥លានរៀលនេះ ខ្ញុំនឹងបែងចែក ៣ចំណែក ចែក ជូន ដល់មិត្តភ័កិ្តដែលអង្គុយ ផឹកជុំគ្នា បើទោះ បីជា ខ្ញុំ ជា អ្នក ចេញលុយទិញស្រាបៀរ កម្ពុជា ជប់លៀង ប៉ាវពួកគាត់ ហើយក៏ជាអ្នកគាស់ ឈ្នះផ្ទាល់ ក៏ដោយ»។

លោក វិបុល មិនមែនជាអតិថិជន តែម្នាក់ ដែល មាន សំណាង បាន ឈ្នះទឹក ប្រាក់ ៥ លានរៀលពីស្រាបៀរ កម្ពុជា នេះ ទេ។ បើគិត ត្រឹមមួយសប្តាហ៍ ពី ថ្ងៃទី ២២ ដល់ ២៩ មិថុនា នេះ មាន អតិថិជនសរុប ២១ នាក់ បាន ឈ្នះទឹកប្រាក់ ៥ លានរៀល ដោយក្នុង នោះ ភ្នំពេញមាន ១០ នាក់, កំពង់ស្ពឺមាន២នាក់, បាត់ដំបងមាន៣នាក់, កណ្តាលមាន២នាក់, ត្បូងឃ្មុំមាន២នាក់, សៀមរាបមាន ១នាក់, និង តាកែវ មាន ១ នាក់ផង ដែរ។

សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមាន ឱកាស ឈ្នះទឹកប្រាក់ ៥០ លានរៀល ៥លានរៀល និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត៕

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!