(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ លោក ហ៉ីង សុខសាន បកអាក្រាតរឿងកំសាក មិនហ៊ានចូលស្រុករបស់លោក សម រង្ស៉ី

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់ និងជាសះស្បើយជាង ៥.៧លាននាក់!

៣៖ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ ត្រូវបានព្យាបាលជាសះស្បើយ នៅសល់១០នាក់ទៀត

៤៖ ពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លង COVID-19 សរុប «១.៤លាននាក់» ក្នុងនោះស្លាប់ជិត ៦ម៉ឺននាក់!

៥៖ ទីបំផុតមនុស្សម្នាក់ដំបូង ត្រូវចាប់ខ្លួននៅហុងកុង ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលចិនទើបអនុម័តម្សិលមិញ

៦៖ ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា! សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចំរុះឲ្យបានគង់វង្ស

៧៖ ជំងឺថ្មីទៀតហើយ! ចិនប្រកាសរកឃើញ «ជំងឺផ្តាសាយជ្រូកប្រភេទថ្មី» ដែលអាចក្លាយជាជំងឺរាតត្បាតសកល

៨៖ ប្រមុខការទូតកម្ពុជា ចែករំលែកទស្សនៈ៤ចំណុច ក្នុងកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩

៩៖ បេសកកម្មចិនប្រចាំ UN ទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាសិទ្ធិមនុស្ស

១០៖ លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនស្សគ្មានប្រទេសណាមួយធ្វើចប់ និងល្អឥតខ្ចោះនោះទេ តែកម្ពុជាមានយន្តការច្បាប់ជាច្រើនលើចំណុចនេះ

១១៖ ប្រេសិតពិសេសអាមេរិក៖ កិច្ចប្រជុំកំពូល ត្រាំ-គីម នឹងមិនកើតឡើងឡើយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក

១២៖ ឆមាសទី១ឆ្នាំនេះ ភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ ចូលមកទស្សនាអង្គរបានចំណូលជាង១៨លានដុល្លារ !

១៣៖ តុលាការអ៉ីរ៉ង់សម្រេចផ្តន្ទាសទោស «ប្រហារជីវិត» មេវែបសាយប្រឆាំង របបដឹកនាំអ៉ីរ៉ង់

១៤៖ ប្រេសិតពិសេសអាមេរិក ជំរុញឱ្យអន្តរជាតិបន្តដាក់ទណ្ឌកម្មអាវុធ លើអ៉ីរ៉ង់

១៥៖ អាមេរិកមិនធានាទេថា នឹងមានវ៉ាក់សាំង COVID-19 ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

១៦៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗតែ៣នាក់ប៉ុណ្ណោះ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៧៖ សហរដ្ឋអាមេរិកព្រមាន៖ «យើងគួរតែប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូកថ្មីនៅចិន ព្រោះវាអាចបង្កជាជំងឺរាតត្បាតសកលដូច COVID-19»

១៨៖ កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំមួយប្រភេទ មានប្រភពពីអាមេរិក ដែលអាចព្យាបាលអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ

១៩៖ ហុងកុងប្រារព្ធខួបឆ្នាំទី ២៣ នៃការត្រឡប់មកស្ថិតក្រោមអាណាព្យាបាលចិនវិញ ក្នុងនាមជាទីក្រុងស្វយ័ត

២០៖ បើការកាត់ប្រាក់ខែបុគ្គលិកគ្មានការឯកភាព នោះអាកាសចរណ៍យក្ស Ryanair នឹងបញ្ឈប់បុគ្គលិក ៣,៥០០នាក់!

២១៖ អឺរ៉ុបថ្កោលទោសការហ៊ុមព័ទ្ធតំបន់អណ្តូងប្រេងលីប៊ី និងវត្តមានទាហានបរទេសស៊ីឈ្នួល

២២៖ តើអ្វីទៅជំរុញឱ្យចិន ជម្នះដាក់ «ច្បាប់សន្តិសុខជាតិថ្មី» លើទីក្រុងហុងកុង?

- ព័ត៌មាន Fresh News Plus

១៖ Volkswagen, Adidas និង Puma ប្រកាសចូលរួមយុទ្ធនាការផ្អាកផ្សាយពាណិជ្ជកម្មលើ Facebook, សរុប២០០ក្រុមហ៊ុនហើយបានចូលរួម

២៖ កីឡាករកម្ពុជា គួច សុកុម្ភៈ ត្រូវបានជ្រើសរើសចូលរួមកម្មវិធីអបអរខួប ៨០ឆ្នាំស្ដេចបាល់ទាត់ Pele

៣៖ ក្លិប Barcelona មានអាយុកាល ១២០ឆ្នាំមកហើយ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៨៩៩

៤៖ FIFA ព្យួរមុខតំែណងអគ្គលេខា Kattner រយ:ពេល ១០ឆ្នាំ និងពិន័យប្រាក់មួយចំនួន ពីបទរំលោភសេចក្តីទុកចិត្ត

៥៖ Messi សម្រេចបានគ្រាប់បាល់ទី៧០០ តែ Barcelona បន្តដេញតាមពីក្រោយ Real ១ពិន្ទុដដែល

៦៖ សហភាពអឺរ៉ុប កំពុងប្រឹងប្រែងពន្លឿនការដាក់ពង្រាយប្រព័ន្ធសេវា 5G

៧៖ ចំណេះដឹងទូទៅ៖ មានអាយុជាង៦០០ឆ្នាំ Forbidden City ក្លាយជាព្រះរាជវាំងធំជាងគេបំផុតលើពិភពលោក

៨៖ ក្លិប Dortmund ប្រកាសដកខ្លួនពីការចំណាយច្រើនទិញកីឡាករ ដោយសារហិរញ្ញវត្ថុមានបញ្ហា បណ្តាលមកពី Covid-19

៩៖ ចំណេះដឹងទូទៅ៖ ទម្រាំរុងរឿងដូចពេលបច្ចុប្បន្ន ទឹកដីហាវ៉ៃឆ្លងកាត់ប្រវត្តិខ្លោចផ្សារមិនតិចនោះឡើយ

១០៖ Man Utd រំកិលទៅកាន់កៅអី Champions បន្ទាប់ពីឈ្នះ Brighton បន្តលេងមិនចាញ់ក្រោយ Covid-19

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com