(ស្វាយរៀង)៖ ជនជាតិនីហ្សេរីយ៉ា៥នាក់ឆ្លងដែនខុសច្បាប់មកពីវៀតណាម ចូលប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលវរការពារព្រំ​ដែនលេខ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ។

ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ថា ជនជាតិនីហ្សេរីយ៉ាទាំង៥នាក់ ស្ថិតក្រោមការសាកសួរ នៅកន្លែងសមត្ថកិច្ចរបស់លោក ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅប្រទេសវៀតណាមវិញ នៅថ្ងៃនេះ ។

របាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ខណ:កម្លាំងនគរបាលវរការពារព្រំដែនលេខ៦០៩ បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែននៅចន្លោះបង្គោលលេខ ១៧២/៩(៣) ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត កាលពីយប់មិញ ក៏បានប្រទះឃើញ និងឃាត់ខ្លួនជន​ជាតិ​នីហ្សេរីយ៉ា​ចំនួន​ ៥ នាក់ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យលើលិខិតឆ្លងដែនឃើញថាផុតកំណត់។

ជនសង្ស័ទាំង ៥ នាក់រូមមានឈ្មោះដូចខាងក្រោម៖
-១. ឈ្មោះ​ ម៉ៃ​ ឃើល​ អាយុ​៤០ឆ្នាំ
-២. ឈ្មោះ​ អាតូនី​ អាយុ​២៩ឆ្នាំ
-៣. ឈ្មោះ​ ស្ទេនលី​ អាយុ​១៩ឆ្នាំ
-៤. ឈ្មោះ​ គ្រីស្តូហ្វេល​ ​អាយុ​៣០ឆ្នាំ
-៥. ឈ្មោះ​ គ្រីស្ទុន​ អាយុ​២៨ឆ្នាំ