(ភ្នំពេញ)៖ Gloria Jean's Coffee ដែលជាយីហោកាហ្វេដ៏ល្បីរបស់ប្រទេសអូស្ត្រាលី  បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៦ នេះជាសាខាទី៥ នៅភ្នំពេញ ដែលមាននូវកាហ្វេ សាំងវិច និង ភេសជ្ជ:ផ្សេងៗជាច្រើនទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ តម្លៃសមរម្យ ទីធ្លារធំទូលាយ មានផាសុខភាព សេវាកម្មរហ័សទាន់ចិត្ដ សម្រាប់តបតាមតម្រូវការរបស់អតិថិជន ស្ថិតនៅអាគាលេខ១៥១ ផ្លូវ២៦១ ចុះពីមហាវីថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ។

អ្នកគ្រប់គ្រង់ហាងកាហ្វេ GLORIA JEAN’S COFFEES សាខា IFL លោកស្រី អាមីណា បានថ្លែងឲ្យដឹងថា ការបើកសម្ភោធជាផ្លូវការនេះ ក៏មានប្រកួតគូរគំនូរដោយប្រើការហេ្វ ដែលមិន ធ្លាប់មានកន្លងមក ដែលនេះជាការច្នៃប្រឌិតខ្ពស់មួយថ្មី ហើយ អ្នកឈ្នះទទួលបានរង្វាន់ចំនួន២២២ដុល្លារ រួមទាំងការផ្តល់ជូននៅការបញ្ចុះតំម្លៃពិសេស គឺគ្រប់ភេសជ្ជ: នឹងផ្តល់ជូនក្នុង តម្លៃតែ២ដុល្លារប៉ុណ្ណោះ ក្នុងនោះ រាល់អ្នកចូលរួមទាំងអស់នឹងទទួលបានការចុះតម្លៃ ១៥% ហើយមានល្បែងកំសាន្ត ការប្រគុំតន្រ្តីពីសិល្ប:ករល្បីជារូបទៀតផង។

លោកស្រី បន្ដថា «មូលហេតុ ដែលយើងខ្ញុំជ្រើសរើសនូវទីតាំងនេះ ព្រោះជាកន្លែងមានសុវត្ថិភាពល្អ នៅក្បែរសាលារៀន រដ្ឋ និងឯកជន ពិសេស មានកន្លែងធំទូលាយ សម្រាប់ឲ្យ សិស្ស-និស្សិត អាចសិក្សាបណ្ដើរ ពិសារបណ្ដើរ ឬ ធ្វើការ ពិសេស ការរចនាក្នុងហាងពោរពេញទៅដោយភាពល្អប្រណិត និងអនាម័យខ្ពស់ ដែលជួយសម្រួលបន្ធូរ បន្ថយភាពតាន តឹងរបស់ពួកគាត់បានផងដែរ»

លោកស្រីបន្ថែមថា ពិសេសជាងនេះទៅទៀត យើងចង់បង្ហាញការចែករំលែកការងារនេះ ឲ្យបងប្អូនសិស្ស-និសិ្សតបានយល់ឲ្យកាន់តែច្បាស់ ហើយចេះឲ្យតម្លៃលើការងារ ប្រឹងប្រែង ទាំងរៀនសូត្រ ទាំងសិល្បះ ការច្នៃប្រឌិត និងបង្ហាញនូវចំនុចវិជ្ជមានជាច្រើនទៀតដើម្បីឲ្យពួកគាត់ទាំងអស់គ្នាទទួលបានអនាគតល្អ។

លោកស្រីបន្ថែមថា «រាល់កម្មវិធី ពិសេសៗ យើងតែងតែមាននូវរសជាតិថ្មីៗ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរស់អតិថិជន ជាមួយនឹងតម្លៃសមរម្យបំផុត ហើយ ថ្ងៃអនាគតយើងនឹងព្យាយាមធ្វើយ៉ាងពង្រីកសាខា កាហ្វេ GLORIA JEAN’S COFFEES នៅគ្រប់២៥ខេត្ដក្រុងតែម្ដង ក្រោយពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន គ្រប់វ័យ ដែលលើសពីការរំពឹងទុករបស់ពួកខ្ញុំទាំងអស់គ្នា»
គួរបញ្ជាក់ថា ហាងកាហ្វេ Gloria Jean’s Coffees មានសាខាចំនួន៥នៅរាជធានីភ្នំពេញចំនួន៥ រួមមាន៖
សាខាទី១-បឹងកេងកង ចំនុចប្រសព្វផ្លូវប៉ាស្ទ័រនិងផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ទល់មុខ Burger King  និង KFC, HP: 092 404 365
សាខាទី២- មាត់ទន្លេរ: តីរវិថីស៊ីសុវត្ថិ ជិតផែស្ងូតភ្នំពេញ HP: 092 555 973
សាខាទី៣- ទួលគោក: ផ្ទះលេខ១៨/២០ផ្លូវលេខ៥៩២ ខ័ណ្ឌទួលគោក    HP: 092 555 974
សាខាទី៤- ផ្សារទំនើប Aeon: ផ្សារទំនើបAeon ជាន់ទី១, Telephone: 092 555 975
សាខាទី៥-ជិតIFL : អាគាលេខ១៥១ផ្លូវលេខ១៥១ ជិតវិទ្យាស្ថានភាសាបរទេស  (IFL): 089 777 525
សាខាទី៦-នៅសៀមរាប(វត្តបូ): ផ្ទះលេខ៣២១ ភូមិវត្តបូ ឃុំសាលាកំរើក ក្រុងសៀមរាប 063 968 118 និង សៀមរាប (ស៊ីវុត្ថា): B10 វិថីស៊ីវុត្ថា សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
 បើកលក់ជារៀងរាល់ថ្ងៃ ពីម៉ោង  ៦:៣០ ដល់ ម៉ោង ៩:៣០ យប់។

ព័ត៌មាន: 092 404 365ឬ ចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ www.gloriajeans.com.kh/ ឬផ្ញើរសារទៅកាន់ទំព័រ Facebook,facebook.com/Gloria.jeans.coffee.cambodia/

Coffee Painting competition Latte Art Workshop at Gloria Jean's

Posted by សយ ចាន់ លក្ខិណា on Friday, January 22, 2016