(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ ទម្ងន់៦៥គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ៦៖០០ ដល់ម៉ោង ៨៖០០នាទីយប់ ។

កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» នៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ លោកអ្នកនឹងអាចទស្សនាគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិចំនួន ២គូ ដោយកីឡាករកម្ពុជា ឡុង ជិន ប៉ះជាមួយ កីឡាករថៃ បៃភេត និងកីឡាករ ឡុង សុភី ប៉ះកីឡាករ ផ្លាំងនុម។ ព្រមជាមួយគ្នានោះក៏មានប្រដាល់លក្ខណៈមិត្តភាពជាតិផងដែរ ដោយកីឡាករ គាន់ បញ្ញា ប៉ះ រ៉ូតឆៃ និងកីឡាករ លាស់ យីន ប៉ះជាមួយ គង់ សំបូរ។

សូមរង់ចាំទស្សនាផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៦៖០០នាទីល្ងាចថ្ងៃសៅរ៍នេះកុំបីខាន ៕

Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធី កំពូលអ្នកប្រដាល់ជើងឯក...

Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គ៣ ពីទូរទស្សន៍ CNC ម៉ោង៦ល្ងាចនេះ(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣ ទម្ងន់៦៥គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ៦៖០០ ដល់ម៉ោង ៨៖០០នាទីយប់ ។

Posted by Fresh News on Friday, January 22, 2016