(ភ្នំពេញ)៖​​​​​ លោក​ ឡុង​​ ឌីម៉ង់​​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈ Facebook ផ្លូវការរបស់លោកថា នៅយប់នេះ ចាប់ម៉ោង១១៖០០នាទីតទៅ កំលាំងស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ នឹងចុះពិនិត្យ​អ្នកបើកបរយានជំនិះ​គ្រប់ប្រភេទ​ ដែលមានសារធាតុញៀន​ និងគ្រឿង​ស្រវឹង ​នៅគ្រប់បណ្តាលខណ្ឌ ទូទាំងរាជាធានីភ្នំពេញ។

​​លោកបញ្ជាក់ទៀតថា ក្នុងការត្រួតពិនិត្យនេះ ប្រសិនបើបងប្អូនណាដែល​ កំលាំងសម្ថកិច្ចត្រួតពិនិត្យ​រកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី​ ០,៤០​​​មីលីក្រា​មក្នុង​១​លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទារទោស​ដាក់ពន្ធនាគារចាប់ពី១ខែដល់៦ខែ​ និងត្រូវពិន័យជាប្រាក់ថែមទៀត៕