(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានថ្លែងថា ព្រះពុទ្ធសាសនា រួមនិងសាសនាជាច្រើនផ្សេងទៀត​នៅកម្ពុជា បានរស់រានឡើងវិញ នៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ ពោលគឺថ្ងៃដែលរបបប្រល័យ ប៉ុល ពត ត្រូវបានរលាយសូន្យរូប។

លោកស្រី មែន សំអន បានថ្លែងដូច្នេះក្នុងពិធីស្រង់ព្រះសុគន្ធវារីប្រគេនព្រះធម្មធរគណខេត្ត ជុំ ចន្ថា ដែលព្រះមហាក្សត្រខ្មែរ ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសប្រទាន​គោរមងារជាព្រះវិមិត្តសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅវត្តព្រៃគគីរដួច ឃុំគគីរ ស្រុកចន្ទ្រា ដែលមានព្រះសង្ឃនិមន្តចូលរួមជាង៤០០អង្ឃ និងពុទ្ធប្ររិស័ទ យាយជី តាជី ប្រជាពលរដ្ឋជាង ២ពាន់នាក់ផងដែរ។

លោកស្រី ម៉ែន សំអន បានថ្លែងបន្តថា រាជរដ្ឋភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿ និង ការគោរពពុទ្ធសាសនា និង សាសនាដទៃទៀត ដោយគ្មានការរើសអើង។មិនតែប៉ុណ្ណោះទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ហើយប្រ ជាជនកម្ពុជា ចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ដោយឡែកនៅខេត្តស្វាយរៀង មានការរីកចម្រើន គួរឲ្យគត់សម្គាល់ សមិទ្ធផលផ្នែកព្រះពុទ្ធចក្រ និងអាណាចក្រ បានគ្រាំទ្រទៅវិញទៅមក មិនអាចកាត់ផ្ដាច់ បានឡើយ។ ទន្ទឹមការរីកចម្រើននេះ ក៏មានចំណុចមួយចំ នួនត្រូវកែសម្រួលឲ្យបានស្របថែមទៀត ឆ្លើយតប និងស្ថានភាពសង្គមកម្ពូជាបច្ចប្បន្ន ដូចជាការពង្រឹងសាមគ្គីភាព ផ្ទៃក្នុង តាមទីអារាមនិមួយៗ ហើយតាមរយៈតួនាទីរបស់ព្រះសង្ឃដែលជាស្រែបុណ្យ ដ៏ប្រពៃថ្លៃថ្លាក្នុងជំនឿយ៉ាងមុតមាំ របស់ពុទ្ធសាសនិកជននិងជួយទេសនាអប់រំបងប្អូនប្រជាពលរដ្ឋ។

លោកស្រី ម៉ែន សំអន ក៏បានរំលឹកអំពីប្រពៃណីស្រោចសុគន្ធវារីកើតមានតាំងពីសម័យពុទ្ធកាល ហើយមរតកវប្បធម៌នេះ បានសាយភាយផ្សព្វផ្សាយចូលដល់ បណ្ដាប្រទេសជាច្រើនជុំវិញ មហាសាគរប៉ាស៊ីហ្វិក និងមួយចំណែកធំទៀតនៃពីភពលោក។

ក្នុងឱកាសនោះ លោកស្រី ក៏បានចែកអំណោយ និងប្រគេនដល់ព្រះសង្ឃចំនួន ៤៥០អង្គក្នុងមួយអង្គ ទទួលបានជីវរមួយលៀងនិងប្រច័យ២ម៉ីនរៀលរីឯក្រុមប្រឹក្សាក្រុងបាវិតនិងស្រុកចន្ទ្រាឃុំសង្កាត់ ទាំង៤ក្រុងស្រុកសរុបទាំងអស់ ៩៤នាក់ ក្នុងម្នាក់ទទួលបានសារុងមួយថវិកា ២ម៉ីនរៀល។ ចំណែកកងកម្លាំង ៣អង្គភាពចំនួន ៧០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៧០នាក់ ក្នុងមួយនាក់ទទួលបានសារុងមួយ ថវិកា ១ម៉ឺនរៀល សិស្សានុសិ្ស ១០០នាក់ក្នុងមួយនាក់ទទួលបានសៀវភៅ២ក្បាល ប៉ិច ២ដើម ថវិកា ៥ពាន់រៀល យាយជី តាជី ៣០០នាក់ក្នងម្នាក់ ទទួលបានខោអាវមួយកំផ្លេរ និងថវិកា ១ម៉ឺនរៀល និងប្រជាពលរដ្ឋ ២៥០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងមួយថវិកា ១ម៉ឺនរៀលផងដែរ៕