(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នឹងចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា»។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ដែលបណ្ដាលព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ។

ពិធីចុះហត្ថលេខានេះ នឹងរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅសាលប្រជុំព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន។ ក្រោយពិធីចុះហត្ថលេខានេះដែរ ក៏មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រកាសអន្តរក្រសួងនេះ៕