(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ប្រធាននាយកដ្ឋានដែលត្រូវបានផ្លាស់ប្ដូរទាំងពីរនេះ រួមមាន៖ ឧត្តមសេនីយ៍ឯក យូ សារុំ ពីប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន និងឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានជនភៀសខ្លួន ទៅជាប្រធាននាយកដ្ឋានច្រកទ្វារទី១៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖

ឧត្តមសេនីយ៍ឯក យូ សារុំ

ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល