(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីដំណើរការ នៃលទ្ធផលការអនុវត្តនីតិវិធីផ្ទៃក្នុង ក៏ដូចជាអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដែលប្រជាពលរដ្ឋកម្ពុជា អាចនឹងទទួលបានតាមរយៈការធ្វើសេរីភាវូបនីយកម្មទំនិញ និងសេវាក្នុងទិសដៅជំរុញការវិនិយោគ ក្នុងប្រទេសឲ្យកាន់តែមានវឌ្ឍនភាព។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងពាណិជ្ជកម្មផងដែរ៕