(កំពង់ចាម)៖ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យ២ បាននាំយកថវិកាមួយចំនួន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជួយឧបត្ថម្ភដល់ជនចាស់ជរាទាំង៣គ្រួសារ រស់នៅ ភូមិត្រពាំងជៃ្រ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រោយពីបានទទួលព័ត៌មានរួចមក លោកស្រី ទាវ ធីតា និងលោក ថោង សារ៉ាត់ ជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ ក៏បានចាត់តាំងតំណាងឱ្យនាំយកនាំថវិកាចំនួន និងគ្រឿងឧបភោគបរិភោគ មកជួយដល់ក្រុមគ្រួសារជនចាស់ជរាទាំង៣ខាងលើ ដើម្បីជួយដោះស្រាយក្នងការខ្វះខាតប្រចាំថ្ងៃ ។

ក្នុងឱកាសនោះ លោកស្រី ទាវ ធីតា បានផ្តាំផ្ញើ និងជូនពរឲ្យជនចាស់ជរាទាំង៣គ្រួសារ ឲ្យឆាប់ជាព្រមទាំងមានកម្លាំងកម្ហែងពីជម្ងឺឡើងវិញ។

ជាមួយគ្នានោះ ក្រុមគ្រួសារជនចាស់ជរា ក៏បានអរគុណដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ ដែលបានជួយថវិកា ជាអំណោយសប្បុរសធម៌ មកដល់ក្រុមគ្រួសារ របស់គាត់នាពេលនេះ និងសូមជូនពរឲ្យជួបតែសេចក្តីសុខ និងជោគជ័យជារៀងរហូត។

គួរបញ្ចាក់ថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ តែងតែយកចិត្តទុកដាក់ ដល់ជនក្រីក្រ ហើយសកម្មភាពនេះ ក៏ជាផ្នែកមួយជាការចូលរួមចំណែកគាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕