(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ១៩។
គោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ១៩ កម្រាសចំនួន៩ទំព័រ របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែសីហានេះ បានបង្ហាញនូវលក្ខខណ្ឌតម្រូវជាច្រើន ដើម្បីឲ្យសាលារៀនដែលចង់បើកដំណើរការឡើងវិញ អនុវត្តន៍ឲ្យបាន ដើម្បីធានានូវបទដ្ឋានអានាម័យ ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានកំណត់។
សូមជម្រាបថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា លោក រស់ សុវាចា ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការបើដំណើរការសាកល្បងសាលារៀនស្តង់ដារខ្ពស់ឡើងវិញ នឹងធ្វើឡើយនៅក្នុងខែសីហានេះ ដោយសាលាឯកជនចំនួនទាំង២០ ទទួលការអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ៕