(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលថ្មីៗជាច្រើននៅខេត្តកណ្ដាល ដែលលេចចេញជារូបរាងឡើង អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព រកបានមកដោយលំបាកដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្រោយសម្ដេចដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេរហូតមានបានដល់សព្វថ្ងៃ ហើយសមិទ្ធផលនានាជាច្រើនបាននិងកំពុងរីកដុះដាលឡើងយ៉ាងត្រចះត្រចង់។

លោកអភិបាលខេត្តកណ្តាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានព្រែករាំងទី១, ទី២, ស្ថានីយបូមទឹកព្រែករាំង ស្ពានព្រែកដើមលាភ និងផ្លូវតភ្ជាប់ផ្លូវលេខ២១១, ២១៣, ១១៥កា ១១៥អឹម ស្ថិតនៅភូមិព្រែករាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការអង្គភាពរដ្ឋបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ៤០០នាក់។

លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានថ្លែងបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិស្គាល់ការអភិវឌ្ឍន៍ ស្គាល់ការរីកចំរើន មានសុខសន្តិភាព សេដ្ឋកិច្ចរីកចំរើន ពលរដ្ឋមានជីវភាពកាន់តែធូរធាឡើង។ ជាក់ស្ដែងឃើញថា នៅទឹកដីខេត្តកណ្ដាលយើងសំបូរសប្បាយណាស់ មានរីកចំរើនស្ទើរគ្រប់វិស័យ រីឯហេដ្ឋារចនាសម្ព័ន្ធវិញ ឃើញថាមានការរីកចំរើនស្កេកស្កះ តួយ៉ាងជាក់ស្ដែងស្ពានថ្នល់ទាំងប៉ុន្មានខ្សែរដែលសម្ភោធនៅថ្ងៃនេះ ជាសមិទ្ធផលល្អណាស់ដែលបានលេចចេញជារូបរាងឡើង ក្រោមម្លប់សន្តិភាព នៃជាតិយើង។

ទន្ទឹមនឹងសារដ៍មានអត្ថន័យនេះ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់អ្នកដឹកទំនិញធ្ងន់ៗ ដឹកដី ដឹកខ្សាច់ ដឹកថ្ម ដឹកគ្រួស ជាដើម ត្រូវគោរពតាមបឋដ្ឋានឱ្យបានល្អ មិនត្រូវដឹកលើសទម្ងន់ជាដាច់ខាតដែលនាំឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយើងដែលខិតខំកសាងឡើងដោយលំបាក។

សូមបញ្ជាក់ថា សមិទ្ធផលនានាជាច្រៗនដឺលមន្ទិរសាធារណៈការខេត្តកណ្ដាលសម្រេចបានរួមមាន៖

*ជួសជុលស្ថាបនាផ្លូ ដោយចាក់កៅស៊ូប្រភេទ AC បានជាង៨គីឡូម៉ែត្រ, ចាក់កៅស៊ូប្រភេទ DBST បានជាង១០ម៉ឺនម៉ែត្រការ៉េ, ប្រភេទដីក្រហមបានជិត២ម៉ឺនម៉ែត្រការ៉េ និងប្រភេទផ្លូវបេតុងបានចំនួន ១៣៣០ម៉ែត្រការ៉េ។
*សាងសង់លូមុខកាត់ ជាច្រលនគីឡូម៉ែត្រ។
*ដាក់បង្គោលភ្លើងបំភ្លឺផ្លូវចំនួនជិត២០០ដើម, សាងសង់ស្ពានបេតុងបាន៣កន្លែងទំហំជិត១ពាន់ម៉ែត្រការ៉េ, ស្ថានីយ៍បូមទឹក១កន្លែង ប្រើម៉ូទ័រ០ និង៥ម៉ែត្រចំនួន៣គ្រឿង។
*ស្ដារប្រឡាយ៤ខ្សែរ ប្រវែងជិត៧ពាន់ម៉ែត្រ, ទ្វារទឹកមួយកន្លែងប្រវែង ១២×៣ម៉ែត្រ, ដាឡូទ្វាទឹកមួយកន្លែង ទំហំ១០,២× ៨,៦ ម៉ែត្រ, រៀបការ៉ូឡាឡើងវិញជិត ១ម៉ឺនម៉ែត្រការ៉េ និងរៀបខឿនផ្លូវបានប្រវែងជិត៤ពាន់ម៉ែត្រការ៉េ។
*ដាំបង្គោលរបាំងការពារសុវត្ថិភាពក្បាលស្ពានប្រវែង ១៧៨ម៉ែត្រ និងដាក់ភ្លើងស្តុបបាន៥កន្លែង។
*ស្ថាបនាលូជ្រុងទំហំ ៥៦៧៥ម៉ែត្រ × ៣ម៉ែត្រ ប្រវែង១៤០០ម៉ែត្រ និងមន្ទីរបានរៀបចំផែនការ និងលលកទិសដៅសម្រាប់អភិវឌ្ឍន៍នៅឆ្នាំ២០២១ជាច្រើនផ្សេងទៀតផងដែរ៕