(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនៅច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ដែលមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុក លោកប្រធាន និងតំណាងអង្គភាពខ្សែបណ្តោយព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ លោក ណុប ដារ៉ា បានចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងបានចុះពិនិត្យមើលទីស្នាក់ការត្រួតពិនិត្យច្រក ស្នាក់ការគយ និងស្នាក់ការអន្តោប្រវេសន៍ផងដែរ។

ជាចុងក្រោយលោក ណុប ដារ៉ា បានអញ្ជើញសួរសុខទុក្ខអាជីវករ និងបានអញ្ជើញទៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅបេនឡានថ្មីដើម្បីសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបងប្អូនកម្មករនៅទីនោះ ដែលទើបត្រឡប់មកពីប្រទេសថៃផងដែរ៕