(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន និងអាមេរិក

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០.៤លាននាក់ ស្លាប់ជាង ៧៤ម៉ឺននាក់ និងជាសះស្បើយជាង ១៣.៤លាននាក់!

៣៖ លោក សួន សេរីរដ្ឋា៖ ការសម្រេចចិត្តជំរុញឲ្យបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាល គឺជាការការពារបូរណៈភាពទឹកដីខ្មែរ

៤៖ អង្គការ WHO កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ក្រោយរុស្ស៊ីប្រកាសជោគជ័យ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19

៥៖ លោក គង់ គាំ បកអាក្រាត សម រង្ស៉ី ដែលឆ្លៀតយកវិបត្តិកូវីដ១៩ ជំរុញឱ្យផ្តួលរំលំរាជរដ្ឋាភិបាល

៦៖ ការបញ្ជាទិញវ៉ាក់សាំង COVID-19 ទុកជាមុនកើនឡើងដល់ ៥.៧ពាន់លានដូស ក្នុងនោះអាមេរិកបញ្ជាទិញ ពីអឺរ៉ុបច្រើនជាងគេ

៧៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៧-២១ ខែសីហា

៨៖ ស្លាប់៥នាក់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដងសន្ទូចសង្កត់ ក្នុងក្រុងប៉ោយប៉ែត

៩៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ

១០៖ សហរដ្ឋអាមេរិកប្រកាសទិញវ៉ាក់សាំង ពីក្រុមហ៊ុន Moderna ចំនួន ១០០លានដូសក្នុងតម្លៃ ១.៥ពាន់លានដុល្លារជាផ្លូវការ!

១១៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកា៩០០លានដុល្លារ រៀងរាល់៥ឆ្នាំម្ដង ដើម្បីអនុវត្តគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

១២៖ ឥណ្ឌានៅតែប្រឈមុខបញ្ហា COVID-19 យ៉ាងធ្ងន់ធ្ងរ ជាមួយអត្រាឆ្លងលើស ៥ម៉ឺននាក់ក្នុងមួយថ្ងៃៗ

១៣៖ លោក នេត្រ ភត្ដ្រា ពន្យល់ពីកត្តានាំឱ្យប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើកម្ពុជា

១៤៖ សភាជាន់ខ្ពស់ចិនសម្រេចពន្យាពេលអាណត្តិសភាហុងកុងយ៉ាងហោចណាស់១ឆ្នាំបន្ថែម នៅចំពោះមុខ COVID-19

១៥៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ ធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែសីហា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីខ្សោយទៅច្រើន!

១៦៖ លោក ដូណាល់ ត្រាំ និយាយថា ទំនាក់ទំនងដ៏ល្អរវាងលោកនិងលោក ស៉ី ជិនពីង បានប្រែប្រួលអស់ហើយ ក្រោយវិបត្តិ COVID-19

១៧៖ អាល្លឺម៉ង់ព្រមានថា អាមេរិកគ្មានសិទ្ធិអ្វីមកឈឺឆ្អាលគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដែលខ្លួនសហការជាមួយរុស្ស៉ីនោះឡើយ

១៨៖ បើលោក បៃដិន ផ្តួលលោក ត្រាំ បាននោះ អាមេរិកនឹងមានស្ត្រីឡើងកាន់តំណែង ជាអនុប្រធានាធិបតីលើកដំបូង

១៩៖ ស្ថានការណ៍ផុយស្រួយ! ចិនណែនាំកងទ័ពខ្លួនឲ្យប្រឹងអត់ធ្មត់ ដោយមិនត្រូវបាញ់យន្តហោះ ឬនាវាចម្បាំងអាមេរិកមុនឡើយ

២០៖ អាមេរិក និងកូរ៉េខាងត្បូង កែសម្រួលការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ឆ្លើយតបនឹងជំងឺរាតត្បាត COVID-19

២១៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

* ព័ត៌មាន Fresh News Plus

១៖ Sevilla ឡេីងទៅប៉ះ Man Utd នៅវគ្គ ៤ក្រុមនៃ Europa League ក្រោយទម្លាក់ក្រុមអង់គ្លេស Wolves

២៖ Messi ហ្វឹកហាត់ជាធម្មតា ត្រៀមប៉ះ Bayern Munich ក្នុងវគ្គ ៨ក្រុម នៅ UCL ថ្ងៃសុក្រ

៣៖ ចំណេះដឹងទូទៅ៖ តើអ្នកណាខ្លះដែលធ្វើសង្គ្រាមបរាជ័យក្រោមដៃរុស្ស៉ី

៤៖ តន់ ចន្ទសីម៉ា ក្លាយជាតារាចម្រៀងដំបូងបង្អស់របស់កម្ពុជា ក្នុង «Galaxy Navatra Thailand» និងច្រៀងជាភាសាថៃ

៥៖ ក្រុមអ្នកប្រជាធិបតេយ្យ៖ ក្រុមប្រឹក្សាត្រួតពិនិត្យ Facebook អាចបំពេញតួនាទីមិនបានល្អ ដោយសារតែឥទ្ធពលលោក Mark Zuckerberg

៦៖ គម្រោងឡើងសង្វៀននាខែកញ្ញា រវាងខ្លាចាស់ Mike Tyson ប៉ះ Roy Jones ត្រូវពន្យារពេលដល់ខែវិច្ឆិកាវិញ

៧៖ វគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

៨៖ លីគប្រេស៊ីល Serie B តេស្តវិជ្ជមាន COVID-19 ចំនួន ១៨ករណីថ្មីលើកីឡាករនៃក្រុម CSA

៩៖ កំពូលតារាសម្តែង Dwayne Johnson ហៅ «The Rock» ក្លាយជាតារាប្រុស រកចំណូលបានច្រើនបំផុតលើពិភពលោក ទោះជួបវិបត្តិកូវីដ១៩

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com