(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញបុរាណដ្ឋាន និងការជួញដូរវត្ថុបុរាណផ្សេងៗ គណៈសង្ឃនាយក បានស្នើដល់ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការគ្រប់វត្ត ព្រះមេត្តាបញ្ឈប់ការរំលាយបុរាណវត្ថុ ដូចជា សំរឹទ្ធិ ប្រាក់ និងមាស លាយជាមួយស្ពាន់ ទង់ដែងថ្មី ឬបំណែកបុរាណវត្ថុផ្សេងៗមកសិតជាព្រះពុទ្ធបដិមា ព្រោះនាំទៅដល់ការបាត់បង់ស្នាដៃបុព្វបុរសដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

បើតាមសេចក្ដីប្រកាសរបស់គណៈសង្ឃនាយក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បាន ឱ្យដឹងថា ការបញ្ឈប់សកម្មភាពខាងលើនេះ ក៏ដើម្បីជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ និងបានសិក្សារៀនសូត្រអំពីស្នាដៃរបស់បុព្វបុរសខ្មែរ។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់គណៈសង្ឃនាយក៖