(បាត់ដំបង)៖ លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសសមាសភាព គណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបង។

គណៈកម្មការគ្រប់គ្រងថ្មី នៃសាកលវិទ្យាល័យបាត់ដំបងនេះ មានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន១៧នាក់ផ្សេងទៀត។

ថ្លែក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា ជាក្ដីស្រមៃរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចចង់ឲ្យគ្រប់សាលា ក្លាយជាសាលាភូមិន្ទភូមិភាគ ឬក៏ជាសាលាឧទ្ធណ៍ និងក្លាយជាមជ្ឍមណ្ឌលគរុកុសលភូមិភាគ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជាទំពាំងស្នងឬស្សី បានសិក្សាបន្ថែមទៀត។

ជាមួយគ្នានោះ លោក ស សុខា បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងអង្គពិធីពេលនេះ ក្នុងនាមប្រធានគណៈកម្មការ គ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង លោកសូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖

* ១៖ រួមគ្នាពិនិត្យលើយន្តការដឹកនាំ គ្រប់គ្រងបច្ចុប្បន្ន
* ២៖ ប្រមូលយកធាតុចូលសំខាន់ៗពីតួអង្គពាក់ព័ន្ធមួយចំនួន
* ៣៖ ពិនិត្យ និងកែសម្រួលការងារដឹកនាំ គ្រប់គ្រង តាមស្ថានភាពជាក់ស្តែង
* ៤៖ រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម
* ៥៖ រៀបចំយន្តការដឹកនាំ គ្រប់គ្រង ការទទួលខុសត្រូវ និងមានតម្លាភាព
* ៦៖ ពិនិត្យតាមដាន និងវាយតម្លៃ នៅចុងខែនីមួយៗ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានលើកឡើងពីការសម្រេចរបស់ក្រសួងអប់រំ ដោយចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈឆ្នាំសិក្សាថ្មី២០២០-២០២១ សម្រេចចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោក ស សុខា ក៏បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា ជាក្ដីស្រមៃរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចចង់ឲ្យមានគ្រប់សាលា ក្លាយជាសាលាភូមិន្ទភូមិភាគ ឬក៏ជាសាលាឧទ្ធណ៍ និងចង់ឲ្យក្លាយជាមជ្ឍមណ្ឌលគរុកុសលភូមិភាគ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជាទំពាំងស្នងឬស្សី បានសិក្សាបន្ថែមទៀត។

លើសពីនោះទៀត លោក ស សុខា ក៏បានបង្ហាញពីគម្រោងបង្កើតបណ្ណាល័យ និងអាងហែលទឹក ដែលធំជាងគេក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

ជាមួយគ្នានេះ លោក ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបាត់ដំបង នូវការងារចំនួនដូចជា តាមដាន និងគ្រប់គ្រងឯកសារឲ្យបានល្អ, ចំពោះការងារហិរញ្ញវត្ថុ ត្រូវអនវុតន៍ឲ្យបានល្អ កុំឲ្យចាយវាយខុសខ្ទង់, ត្រូវសិស្សាលើតំលៃទីផ្សារលើសិស្ស ផ្តល់អាហារូបករណ៍ លើលក្ខន្តិកច្បាស់លាស់ ដើម្បីតាមតម្រូវការក្នុងស្រុក និងក្រៅប្រទេស និងត្រូវរកចំណុចខ្លាំង ខ្សោយ ចំណុចឱកាស និងចំណុចគំរាមកំហែង ដើម្បីរៀបចំដឹកនាំឲ្យបានល្អ៕