(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រុយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ជាង៤០០គ្រួសារ នៅភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ថិតនៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានកោតសសើរចំពោះអាជ្ញាធខេត្ត ក្រុងដែលបានខិតខំយកចិត្តដាក់ស្ថាបនា និងអភិវឌ្ឍន៍តាមការសំស្នើសុំរបស់ប្រជាពលរដ្ឋ និងខិតខំអភិវឌ្ឍន៍បន្តទៀត ចំពោះការងារដែលនៅសេសសល់។

ឧបនាយករដ្ឋមន្ត្រី ក៏អំពាវនាដល់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន សូមកុំឆ្លងដែនទៅប្រទេសជិតខាងឱ្យសោះ គឺរង់ចាំមើលស្ថានភាពជំងឺកូវីដ-១៩ បន្តទៀត ព្រោះជំងឺនេះពុំទាន់ធូរស្បើយនៅទ្បើយទេ ដូច្នេះ សូមប្រពេលងាកមកដាំបន្លែ បង្ការគ្រប់មុខ ចិញ្ចឹមត្រីសត្វផ្សេងៗ ដើម្បីទុកដោះស្រាយក្នុងគ្រួសាជាដើម។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋត្រូវអនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឡើងអានរបាយការណ៍ស្ថានភាពទូទៅអំពីការអភិវឌ្ឍន៍កន្លងមក ឃើញថានៅក្រុងប៉ោយប៉ែតអាជ្ញាធរបាននិងកំពុងខិតខំយកចិត្តទុកដាក់ការ អភិវឌ្ឍន៍ក្រុងប៉ោយប៉ែត ឱ្យមានការរីកចម្រើនការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ក្នុងឆ្នាំ២០២០ ដោយមានការសហការឧបត្ថមគាំទ្រពីក្រុមការងាររដ្ឋាភិបាល អាជ្ញាធរក្រុងបានស្ថាបនា ការជួសជុលកែលម្អរចនាសម្ព័ន្ធផ្លូវគននាគម៍ ផ្លូវបេតុង និងដាក់លូបានចំនួនន១៦ខ្សែ ប្រវែង៣.៣២២ម៉ែត្រ ជួសជុលផ្លូវបេតុង ចំនួន១៤កន្លែង ប្រវែង១៤៦ម៉ែត្រ។

លោក គាត ហ៊ុល បានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយយល់ឃើញស្ថានភាពលំបាកក្នុងការធ្វើដំណើរឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចំណាយថវិកាជួសជុលផ្លូវក្រាលថ្មមិក ចំនួន១៩ខ្សែ មានប្រវែង ២០,៨១៨ម៉ែត្រ, ផ្លូវអាទិភាពចំនួន ៣០ខ្សែ ប្រវែង ៤១,០០៩ម៉ែត្រ, ក្នុងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ រដ្ឋបាលក្រុងទទួលបានគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យចង់រស់នៅរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់ជាង ១១៥លានដុល្លារ សម្រាប់កសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូរំដោះទឹក សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ទីលានចាក់សំរាមស្តង់ដា ហើយអាជ្ញាធរក្រុងប៉ោយប៉ែត និងខិតខំយកចិត្តទុកដាក់ក្នងការអភិវឌ្ឍន៍បន្តរទៀត៕