(ភ្នំពេញ)៖ នាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ បានចាប់ផ្តើមទទួលធ្វើការចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិរួមប្តីប្រពន្ធ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០តទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញា នេះ បានឲ្យដឹងថា សាធារណជនទាំងអស់ ដែលមានបំណងចុះបញ្ជី កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ អាចទៅអគ្គនាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់ រៀងរាល់ម៉ោងធ្វើការ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖