(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ២៦លាននាក់ ស្លាប់ជាង ៨៦ម៉ឺននាក់ និងជាសះស្បើយជាង ១៨លាននាក់!

៣៖ ក្រសួងសុខាភិបាលអំពាវនាវឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរទាំងឡាយចាត់វិធានការទប់ស្កាត់ជំងឺកូវីដនារដូវបុណ្យភ្ជុំបិណ្ឌ

៤៖ ជប៉ុនអាចនឹងចាក់វ៉ាក់សាំងប្រឆាំងកូរ៉ូណា ដល់ប្រជាជនខ្លួនទាំងអស់ «ដោយមិនគិតថ្លៃ»

៥៖ ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ ការពារខ្លួនពីកូវីដ១៩ និងកុំឲ្យមានការពុលអាហារ អំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

៦៖ សហរដ្ឋអាមេរិកព្រលះ WHO ជុំវិញការព្រួយបារម្ភលើ ការចាក់វ៉ាក់សាំងប្រឆាំងកូរ៉ូណា ដោយមិនរង់ចាំការធ្វើតេស្តបញ្ចប់សិន

៧៖ ថ្ងៃសែនក្បាលទឹក! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និងថែរក្សាសុខភាព កុំឲ្យឆ្លងកូវីដ១៩

៨៖ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន គ្រោងប្រកាសពីការចូលរួម ប្រជែងយកតំណែងនាយករដ្ឋមន្ត្រី

៩៖ អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាពកាលពីយប់មិញ

១០៖ អាមេរិកទម្លាយរបាយការណ៍សម្ងាត់៖ «ចិនកំពុងបង្កើនចំនួន ក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យបានលើសសព្វថ្ងៃពីរដង»

១១៖ តុលាការខេត្តកណ្តាល បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច

១២៖ លោក ត្រាំ នៅតែជម្នះធ្វើទស្សនកិច្ចនៅទីក្រុង Kenosha ដែលកំពុងស្ថិតក្នុងភាពចលាចលដ៏ក្តៅគគុក

១៣៖ សហព្រះរាជអាជ្ញាជាតិ ចេញសេចក្តីប្រកាសពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច

១៤៖ លិខិតមិត្តអ្នកអាន៖ «បាតុកម្មខុសកាលៈទេសៈដើម្បីទាមទារខុសរឿង គឺជាផែនការទុច្ចរិតដើម្បីបំផ្លាញភាពសុខសាន្តនៃសង្គមខ្មែរ»

១៥៖ កោះតៃវ៉ាន់នឹងផ្លាស់ប្តូរ រចនាសម្ព័ន្ធមួយចំនួន ដើម្បីកុំឲ្យមានការភ័ន្តច្រឡំជាមួយចិន

១៦៖ មន្ត្រីចារកម្មកូរ៉េខាងត្បូង ២នាក់ ត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ ភៀសខ្លួនមកពីកូរ៉េខាងជើង

១៧៖ ហ្វីលីពីន ថានឹងមិនបញ្ឈប់គម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាមួយក្រុមហ៊ុនចិន ដែលចូលក្នុងបញ្ជីខ្មៅអាមេរិកឡើយ

១៨៖ រូបភាពពីផ្កាយរណបអាមេរិកបង្ហាញថា កូរ៉េខាងជើងកំពុងត្រៀម ធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ

១៩៖ អាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅអេស្តូនី ដែលមានចម្ងាយតែជាង ១០០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី

២០៖ ព្យុះទីហ្វុង «ម៉ៃសាក់» ដ៏ខ្លាំំងក្លាបំផុតកំពុងសំដៅទៅរកកូរ៉េទាំងពីរ, ការប្រកាសអាសន្នធ្វើឡើងក្នុងកម្រិតខ្ពស់

២១៖ បទវិភាគអន្តរជាតិ៖ ចិន បារម្ភខ្លាចសង្រ្គាមផ្ទុះឡើង ជាងសហរដ្ឋអាមេរិក ទៅទៀត?

២២៖ ទីបំផុតព្រះមហាក្សត្រថៃ សម្រេចតែងតាំងអ្នកម្នាង Sineenat ឲ្យមានឋានៈដូចដើមវិញ!

* ព័ត៌មាន Fresh News Plus

១៖ Arsenal ទិញបានខ្សែការពារ Gabriel ពីក្លិប Lille ក្នុងតម្លៃ ២៦លានអឺរ៉ូ

២៖ ក្លិប Leipzig អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាបាល់ទាល់ ក្នុងកីឡដ្ឋានវិញ

៣៖ ប្រាក់ចំណូលក្រុមហ៊ុន Zoom នៅត្រីមាសទី២ ផ្ទុះឡើងជិត៤០០ភាគរយ

៤៖ Rakitic ទៅចូលរួមជាមួយក្លិបចាស់ Sevilla ក្រោមតម្លៃខ្លួនតែជិត ២លានដុល្លារប៉ុណ្ណោះ

៥៖ ចំណេះដឹងទូទៅ៖ លោក ស៉ី ជិនពីង មានប្រវត្តិជូរចត់មិនធម្មតា មុនក្លាយជាប្រធានាធិបតីចិន

៦៖ តើអ្នកដឹងទេ! កោះហ្គាំដែលនៅផ្នែកម្ខាងទៀតឯណេះនៃមហាសមុទ្រប៉ាស៉ីហ្វិក ក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកដោយរបៀបណា?

៧៖ ម្ដាយបង្កើតលោក ចា រិទ្ធី ទទួលមរណភាព ដោយសារជំងឺគាំងបេះដូង

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com