(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអនុប្រធាន ក្រុមការងារ ចុះជួយសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំសហការី និងសប្បុរសជន ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសារដែលកំពុងខ្វះខាត សម័យកាលកូវីដ១៩ ចំនួន៥០គ្រួសារ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងនោះរួមមាន៖ អង្គរ មី ម៉ាស អាកុល និងសម្ភារផ្សេងៗ ដើម្បីជួយដោះស្រាយការលំបាកខ្លះ និងបន្តផ្សព្វផ្សាយវិធានការ ទប់ស្កាត់បង្ក្រាបជំងឺឆ្លងកូវីដ១៩។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត, លោកគណៈអភិបាលខេត្ត, លោកប្រធានក្រុមការងារ ចុះជួយក្រុងសៀមរាប ដែលតែងតែយកចិត្តទុកជាប់ជានិច្ច ជាមួយប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ។

ក្រោមការដឹកនាំការងារកន្លងមក លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា បានកសាងសមទ្ឋិផលជាច្រើន ក្នុងភូមិគោកដូងបានផ្លួវបេតុង បន្ទប់ទឹកអនាម័យ ខោអាវប្រជាការពាររៀងរាល់ឆ្នាំ ដោះស្រាយបញ្ហាប្រឈម និងសមទ្ឋិផលជាច្រើនផ្សេងទៀត។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ហួត សុធី ក៏បានផ្សព្វផ្សាយពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានទម្លាក់ថវិកាចំនួន១៥០លានដុល្លារ ដើម្បីសម្រួលហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តសៀមរាប៕