(ភ្នំពេញ)៖ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ «កំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020)» នៅទីស្នាក់ការនាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធាន «ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត»។

មេដឹកនាំប្រទេសជាសមាជិកនៃអង្គការនេះជាច្រើនត្រូវបានអនុញ្ញាតឱ្យថ្លែងសុន្ទរកថាគន្លឹះចែករំលែកនូវបទពិសោធនៅក្នុងប្រទេសនីមួយៗ ដើម្បីជាបច្ច័យក្នុងការដោះស្រាយវិបត្តិ និងការស្តារឡើងវិញលើការងារកម្មន្តសាល និងឧស្សាហូបនីយកម្មក្រោយវិបត្តិជំងឺឆ្លង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ត្រូវបានផ្តល់នូវសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីចែករំលែកបទពិសោធន៍ និង វិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និង គ្រប់គ្រងផលប៉ះពាល់លើសង្គម សេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងគោលនយោបាយជាក់លាក់មួយចំនួនទៀត សំដៅស្តារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និងផុតរលត់ទៅ នៃជំងឺកូវីដ-១៩ នាពេលខាងមុខ។

ខាងក្រោមនេះ គឺជាសុន្ទរកថាគន្លឹះទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ៖