(កំពង់ឆ្នាំង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីជួបសំណេះសំណាល និងប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ គណបក្សចុះមូលដ្ឋានភូមិ ឃុំច្រណូក ស្ថិតក្រោមអធិបតីភាពលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្លូវទូក និងឃុំច្រណូក។

ពិធីដែលបានធ្វើឡើង នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វត្តមានចូលរួមក្នុងឱកាសនេះមានលោក ស៉ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្លូវទូក និងលោក សំ ចាន់ថន ប្រធានគណបក្សស្រុកំពង់លែង និងមន្ត្រីបក្សជាច្រើនរូបទៀត។

លោកប្រធានក្រុមការងារ បានជួយឧបត្ថម្ភថវិកាដល់មន្រ្តីបក្ស និងសមាជិកចូលរួម ៦០នាក់ ដោយម្នាក់ៗទទួល បានថវិកាចំនួន ២០,០០០រៀល និងចំណាយសម្រាប់រៀបចំកម្មវិធី ទឹកប្រាក់សរុបចំនួន ៣,៨៦០,០០០រៀល និងផ្តល់ម៉ាស ២០ប្រអប់។

ដោយឡែកលោក លឹម ដានីន ជួយឧបត្ថម្ភចំនួន ២៤៦,០០០រៀល និងលោក លី ច័ន្ទ រឹទ្ធី ចំនួន ១០០,០០០រៀល ផងដែរ៕