(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃ នៃថ្ងៃទី១២ ខែតុលា ឆ្នា២០២០ ម្សិលមិញនេះ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន០២ករណី ដោយឃាត់ខ្លួនបានមនុស្ស០៣នាក់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ១៤ករណី ឃាត់ខ្លួនបាន ១០៣នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន១០៦នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាបបានរួមមាន៖

១៖ បទល្មើសព្រហ្មទណ្ឌ (បង្ក្រាបបាន០២ករណី ឃាត់ខ្លួន០៣នាក់)
* រាជធានីភ្នំពេញ៖ កើតមាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តតាកែវ៖ កើតមាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់

២៖ បទល្មើសគ្រឿងញៀន (បង្ក្រាបបាន ១៤ករណី ឃាត់ខ្លួន ១០៣នាក់)
* រាជធានីភ្នំពេញ៖ បង្ក្រាបបាន ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦៧នាក់ គ្រឿងញៀន១៣កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន២៣គ្រាប់, ប្រភេទកាហ្វេចំនួន០៣កញ្ចប់, ប្រភេទដបទឹកម៉ាក Shark Street ចំនួន១១ដប និងប្រភេទកញ្ចប់អក្សរចិនចំនួន៥៤កញ្ចប់។

* ខេត្តមណ្ឌលគីរី៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ម្សៅក្រាមពណ៌សថ្លាចំនួន ០៨កញ្ចប់តូចល្មម
* ខេត្តស្វាយរៀង៖ បង្ក្រាបករណីជួញដូរ ០១ករណី ឃាត់ខ្លួនមុខសញ្ញា ០១នាក់
* ខេត្តព្រៃវែង៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់១ករណី ឃាត់ខ្លួន៣នាក់ ម្សៅក្រាមសថ្លា២កញ្ចប់តូច
* បន្ទាយមានជ័យ៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ០៣ករណី ឃាត់ខ្លួន៤នាក់ ថ្នាំ ice០,៦៩ក្រាម
* ខេត្តកណ្តាល៖ បង្ក្រាបករណីជួញដូរ និងរក្សាទុក ឃាត់ខ្លួនជនសង្ស័យ ០៦នាក់
* ខេត្តសៀមរាប៖ បង្ក្រាបបាន ០២ករណី ឃាត់ខ្លួន១៤នាក់ ម្សៅមេតំហ្វេតាមីនចំនួន ២៦.៥៨ក្រាម
* ខេត្តកំពង់ធំ៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ១ករណី ឃាត់ខ្លួន៣នាក់ គ្រឿងញៀន៣កញ្ចប់
*ខេត្តកែប៖ បញ្ជូនជនសង្ស័យ ០២នាក់ (បទជួញដូរ និងប្រើប្រាស់គ្រឿងញៀន) ទៅសាលាដំបូង

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសនានាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕