(ភ្នំពេញ)៖ ក្បឿង ជីប ម៉ុង របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។

ក្បឿង ជីប ម៉ុង មាន២ប្រភេទ គឺប្រភេទភ្លីធំ និងភ្លីតូច ដោយមាន៩ពណ៌សម្រាប់ជ្រើសរើស ពណ៌ទាំងអស់នោះរួមមាន ពណ៌ក្រហម ពណ៌មង្ឃុតចាស់ ពណ៌មង្ឃុតខ្ចី ពណ៌ពន្លឺមាស ពណ៌ពន្លឺព្រះអាទិត្យ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះចាស់ ពណ៌ស្លឹកឈើ និងពណ៌ខៀវ។ ពណ៌នីមួយៗសុទ្ធសឹងជាពណ៌ពេញនិយម សម្រាប់បំពេញគ្រប់តម្រូវការរបស់អតិថិជន។

លើសពីនេះទៅទៀត គុណភាពពណ៌ក្បឿង ជីប ម៉ុង ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ លើភាពរលោង និងបាញ់គ្របលើផ្ទៃក្បឿងបានជិតល្អ ដើម្បីប្រាកដថាក្បឿងអាចធន់នឹងបរិយាកាស និងផ្តល់ភាពស្រស់បំព្រងដល់គេហដ្ឋាន។

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានប្តេជ្ញាផ្តល់ជូនម្ចាស់គេហដ្ឋាន និងម្ចាស់គម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជានូវផលិតផលក្បឿងលំដាប់ស្តង់ដាអន្តរជាតិ និងផ្ដល់ការប្រឹក្សាដ៏ល្អប្រសើរក្នុងការសាងសង់។

មិនត្រឹមតែប៉ុណ្ណោះ ក្បឿង ជីប ម៉ុង ប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ និងផលិតឡើងដោយម៉ាស៊ីនទំនើប ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអ៊ីតាលី ដែលអាចការពារកម្តៅ មិនងាយឆាបឆេះ ធន់នឹងសំណើម មិនចម្លងអគ្គិសនី មានសភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចការពារសំឡេងរំខានបានល្អឥតខ្ចោះ៕