(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃនៃថ្ងៃទី១៤ ខែតុលា ឆ្នា២០២០ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន១៥ករណី ឃាត់ខ្លួនបានមនុស្ស ២៤នាក់ និងបង្ក្រាបបទល្មើសគ្រឿង ញៀន១៦ករណី ឃាត់ខ្លួនបាន ៣២នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន៥៦នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាប បានរួមមាន៖

១៖ បទល្មើសព្រហ្មទណ្ឌ (បង្ក្រាបបាន ១៥ករណី ឃាត់ខ្លួន ២៤នាក់)

* រាជធានីភ្នំពេញ៖ កើតមាន ០១ករណី បង្ក្រាបបាន ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តរតនគីរី៖ បង្ក្រាបករណីរំលោភសេពសន្ថវៈ ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តកំពង់ឆ្នាំង៖ ឃាត់ខ្លួន ០៣នាក់ ពីបទដាក់ដាវតាមខ្លួន

* ខេត្តព្រះសីហនុ៖ បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (របួសធ្ងន់) ឃាត់ខ្លួន១នាក់, កើតមានករណីគាស់ទូរដែកនៅសណ្ឋាគារឯករាជ្យ បាត់ប្រាក់មួយចំនួន, អនុវត្តដីកា ឃាត់ខ្លួនជនជាតិចិន ០១នាក់។
* ខេត្តកំពង់ចាម៖ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ០២ករណី ឃាត់ខ្លួន ០៦នាក់
* ខេត្តកណ្តាល៖ បង្ក្រាបករណីរំលោភសេពសន្ថវៈ ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់, បង្ក្រាបករណីលួច ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០៥នាក់, បង្ក្រាបករណីហិង្សាដោយចេតនា ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តតាកែវ៖ បង្ក្រាបករណីលួច ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់
* ខេត្តកោះកុង៖ សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បង្ក្រាបករណីលួចម៉ូតូ ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់

២៖ បទល្មើសគ្រឿងញៀន (បង្ក្រាបបាន ១៦ករណី ឃាត់ខ្លួន ៣២នាក់)
* រាជធានីភ្នំពេញ៖ បង្ក្រាបបាន ០៩ករណី ឃាត់ខ្លួនជនសង្ស័យ១៤នាក់ គ្រឿងញៀន ចំនួន៣កញ្ចប់ធំនិង១២កញ្ចប់តូច
* ខេត្តក្រចេះ៖ បង្ក្រាបករណីជួញដូរ ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ គ្រឿងញៀន០១កញ្ចប់
* ខេត្តរតនគីរី៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់

* ខេត្តសៀមរាប៖ បង្ក្រាបបាន ២ករណី ឃាត់ខ្លួនជនសង្ស័យ៧នាក់ ម្សៅមេតំហ្វេតាមីន៤,៨០ក្រាម
* ខេត្តព្រះសីហនុ៖ បង្ក្រាបបាន១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ម្សៅក្រាមពណ៌សថ្លា ៣កញ្ចប់តូច
* ខេត្តកំពង់ចាម៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួន ០៤នាក់ ថ្នាំញៀន ០៦កញ្ចប់
* ខេត្តត្បូងឃ្មុំ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ថ្នាំញៀន ០១កញ្ចប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសនានាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕