(បាត់ដំបង)៖ ដោយយោល់ឃើញអំពីការលំបាកអាណាព្យាបាល សិស្សានុសិស្ស នៃវិទ្យាល័យនេតយ៉ង់ ដែលរងគ្រោះដោយសារទឹកជំនន់ថ្មីៗនេះ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នាយយកសាលា និងលោកគ្រូ អ្នកគ្រូ បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកាបទក្រហមកម្ពុជា ចែកជូនអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៩ និង១២ ចំនួន៥០គ្រួសារ ស្ថិតនៅក្នុងវត្តស្លក្រាម ភូមិស្លក្រាម ឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបង។

បើតាមការឲ្យដឹងពីលោក អឿម ឃឿម នាយកសាលាវិទ្យាល័យ ថ្ងៃនេះលោកនាយកសាលា និងលោកគ្រូ អ្ន កគ្រូ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន យកមកចែកជូនដល់គ្រួសារ និងសិស្សានុសិស្សរួមមាន៖ មី១កេស ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ត្រីខ១យួរ ផងដែរ។

ក្នុងនោះលោកនាយក បានផ្តាំផ្ញើទៅកាន់អាព្យាបាលឱ្យយកចិត្តទុកចំពោះកូន ក្នុងការរក្សាអនាម័យបានឱ្យខ្ពស់ដើម្បីចៀសផុតពីជម្ងឺអាសន្នរោគ និងជម្ងឺផ្សេងៗទៀត និងសុំទទូចឱ្យសិស្សានុសិស្ស ថ្នាក់ទី១២ ខិតខំរៀននភផ្ទះបន្ថែមទៀត ទោះជាមានបញ្ហាលំបាក ក្នុងការធ្វើដំណើរទៅសាលាក្នុងពេលមានទឹកជំនន់លិចលង់ផ្ទះ ឬផ្លូវមួយចំនួន ត្រូវបានកាត់ផ្តាច់ដោយសារទឹកក៏ដោយ ពីព្រោះការប្រឡងក៏កាន់តែកៀកជិតមកដល់ហើយ៕