(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន- អង្គការសហប្រជាជាតិ (AUMM) តាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត, អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ការចូលរួមប្រជុំរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

សូមអានសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានខាងក្រោមនេះ៖