(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងលើវិស្ស័យច្បាប់ ដើម្បីលើកស្ទួយដំណើរការនីតិវិធីឲ្យទៅតាមបទដ្ឋាន នៃគិតិយុត្តិអ្នកច្បាប់ និងក្រុមមន្ត្រីអនុវត្តន៍ច្បាប់ បានបើកកិច្ចសិក្ចាសាលាមូយស្តីពី នីតិវិធី និងបច្ចេកទេសកសាងសំណុំរឿង ដោយផ្តោតល់កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដល់មន្ត្រីនគរបាលយុត្តិធម៌។

កម្មវិធីសិក្ខាសាលា បានប្រារព្វធ្វើឡើងនៅថ្ងៃថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ។

សិក្ចាសសលាដ៏មានសារ:សំខាន់ស្តីពីនីតិវិធី និងបច្ចេកទេសកសាងសំណុំរឿងដោយមន្ត្រីនគរបាលយុត្តិធម៌នេះផងដែរ បានធ្វើឡើងក្រោមអធិបតីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន (ក.ប.ប. ) និងវត្តមានធ្វើបទបទឧទ្ទេសនាមដោយលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសហការី។

ក្រោយសិក្ខាសាលាបានបញ្ចប់ ក្រោមបរិយាកាសជ្រោតជ្រាប រីករាយ ស្និទស្នាល លើដំណើរការនីតិវិធីច្បាប់។ សាមាជិកសមាជិកាជាសិក្ខាកាមបានប្តេជ្ញា យកចំណេះជំនាញស្តីពីនីតិវិធី និងបច្ចេកទេសកសាងសំណុំរឿងដោយមន្ត្រីនគរបាលយុត្តិធម៌នេះ ទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកំណត់ច្បាប់និងនីតិវិធី ដើម្បីបំរើផលប្រយោជន៍ជូនប្រជាជនក៏ដូចជាសង្គមជាតិផងដែរ៕