(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយច្បាប់ ប្រាប់ដល់ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ពីការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ដើមឆ្នាំ២០២២។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលានេះ។

លិខិតរបស់លោក គង់ វិបុល បានលើកឡើងថា «បន្ទាប់ពីមានកិច្ចប្រជុំចំនួន០២លើក ជាមួយតំណាងសមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ បានរាយការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ និងស្នើសុំការ សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី លើសំណើ សុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន។ ឆ្លើយតបនឹងការស្នើសុំរបស់សមាគមទាំងបីខាងលើ រាជរដ្ឋាភិបាលបានសម្រេចឯកភាពពន្យារពេលនៃការ អនុវត្តពន្ធលើចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១»

ខាងក្រោមនេះជាលិខិតរបស់លោក គង់ វិបុល ៖