(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News TV

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានកូវីដ១៩ថ្មី លើស្ត្រីជនជាតិខ្មែរម្នាក់ ដែលត្រឡប់មកពីប្រទេសជប៉ុន បន្ទាប់ពីធ្វើតេស្តលើកទី២

២៖ ប្រធានអង្គការ WHO ធ្វើចត្តាឡីស័កខ្លួនឯង ក្រោយពីបានប៉ះពាល់អ្នកជំងឺកូវីដ-១៩

៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ត្រូវបានសភាអនុម័ត

៤៖ លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនទុកជាមុនឲ្យហើយ ដើម្បីអបអរជ័យជម្នះលើលោក ចូ បៃដិន

៥៖ សេចក្តីព្រាងច្បាប់ចំនួន៦ ត្រូវបានសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦

៦៖ លោក ចូ បៃដិន ថ្កោលទោសការយាយី រថយន្តក្រុងធ្វើយុទ្ធនាការបោះឆ្នោត ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ

៧៖ ព្រះមហាក្សត្រខ្មែរ យាងទតព្រះវិហារ Da Ci’en នៅទីក្រុងស៊ីអាន ក្នុងព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅខេត្តសានស៊ី ប្រទេសចិន

៨៖ កូរ៉េខាងជើងព្រមានពីហានិភ័យ ដោយសារការដំឡើង ប្រព័ន្ធការពារមីស៊ីល THAAD បន្ថែមលើទឹកដីកូរ៉េខាងត្បូង

៩៖ រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅព្រឹកស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

១០៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅហើយ ដើម្បីទទួលទោសជាប់ពន្ធនាគារ «១៧ឆ្នាំ»

១១៖ ក្រសួងសាធារណការ ជូនដំណឹងពី ការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំនួន៦ចំណុច ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់

១២៖ ស្ថានការណ៍កូវីដ-១៩ នៅតាមប្រទេស-ដែនដីមជ្ឈិមបូព៌ា កំពុងតែក្តៅគគុក, ប្រទេស-ដែនដីមួយចំនួន កំពុងបង្កើនការរឹតត្បិត និងអាចឈានដល់ការ «បិទប្រទេស»

១៣៖ រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ ប៉ុន្តែចំណាយតិច

១៤៖ ប្រជាជនថៃប្រមូលផ្តុំនៅមុខព្រះរាជវាំង ដើម្បីសម្តែងការគាំទ្រចំពោះស្តេច និងប្រាប់ក្រុមបាតុករនិស្សិតថា «តវ៉ាទម្លាក់រដ្ឋាភិបាលបាន តែកុំប៉ះពាល់របបរាជាធិបតេយ្យ»

១៥៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ៣ថ្ងៃ នៃការឈប់សម្រាកបុណ្យអុំទូក បទល្មើសព្រហ្មទណ្ឌកើតឡើង៣១លើក បង្ក្រាបបាន២៩ករណី ឃាត់ខ្លួន៣២នាក់

១៦៖ ព្យុះទីហ្វុង Goni ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ១៦នាក់

១៧៖ រដ្ឋមន្ដ្រីអប់រំអំពាវនាវឲ្យគ្រប់សាលារៀនទាំងអស់ បន្ដអនុវត្ដឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុវត្ថិភាពការពារជំងឺកូវីដ-១៩

១៨៖ បទវិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀត ដោយរបៀបណា?

១៩៖ ក្រុមហ៊ុនរុស្ស៊ី ចង់ផលិតថ្នាំព្យាបាលកូវីដ១៩ ដោយមិនបាច់មានបណ្ណប៉ាតង់

២០៖ ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស «បានឆ្លងជំងឺកូវីដ-១៩ កាលពីខែមេសា» តែទ្រង់មិនបានប្រកាស ជាសាធារណៈឡើយ

២១៖ ស្វែងយល់៥សំនួរសំខាន់ៗ អំពីដំណើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០

* ព័ត៌មាន Fresh News Plus

១៖ Bale រកបាន ១គ្រាប់ជួយ Spurs ឡើងឈរលេខ២ នៅ Premier League ក្រោយឈ្នះ Brighton

២៖ Ronaldo ស៊ុតបាន២គ្រាប់ ក្រោយជាពីជំងឺ Covid-19 ជួយ Juventus ឡើងឈរលេខ៣ នៅ Serie A

៣៖ តារាចម្រៀង ខេម បោះទុនជាង២០ម៉ឺនដុល្លារ បើកជំនួញរកស៉ី ក្រោយហក់ចូលក្នុងផលិតកម្ម «Galaxy Navatra»

៤៖ Apple រងការបង្គាប់ឲ្យបង់ប្រាក់ចំនួន៥០៣លានដុល្លារ ឲ្យទៅក្រុមហ៊ុនអាមេរិក VirnetX ក្នុងសំណុំរឿងពាក់ព័ន្ធបច្ចេកវិទ្យា VPN

៥៖ Arsenal លេងឈ្នះ Man Utd លើកដំបូងនៅទឹកដី Old Trafford គិតចាប់តាំងពីឆ្នាំ២០០៦

៦៖ សោកស្ដាយ! អតីតបេក្ខភាពក្នុងកម្មវិធី «American Idol» Nikki McKibbin ស្លាប់ក្នុងវ័យ ៤២ឆ្នាំ ដោយសារជំងឺសរសៃប្រសាទខួរក្បាល

៧៖ ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអង្គការសហប្រជាជាតិ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com