(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ, អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី សរុប៨៤០នាក់ ត្រូវបានធ្វើតេស្ត លទ្ធផលគ្មានកូវីដ១៩នោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៩លាននាក់ ស្លាប់ជាង ១លាន ២៣ម៉ឺននាក់ និងជាសះស្បើយជិត ៣៥លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី

៤៖ អ្នកជំនាញអន្តរជាតិ៖ «ទោះបីជាលោក ចូ បៃដិន ជាប់ឆ្នោតក៏លោកពិបាកដឹកនាំ សហរដ្ឋអាមេរិកដោយរលូន»

៥៖ សម្ដេចក្រឡាហោម ស ខេង៖ ការធ្វើចត្តាឡីស័ករបស់សម្ដេចតេជោ ហ៊ុន សែន ជាគំរូសម្រាប់មន្ដ្រី និងប្រជាពលរដ្ឋ

៦៖ ចិន ទទូចដល់ចក្រភពអង់គ្លេស ឲ្យចេះទទួលស្គាល់ការពិត និងបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុង ជាបន្ទាន់

៧៖ គិតត្រឹមដើមខែវិច្ឆិកា កម្ពុជាធ្វើតេស្ដរកជំងឺកូវីដ១៩ សរុបជិត ១៩ម៉ឺនតេស្ដ លើមនុស្សជិត ១៥ម៉ឺននាក់

៨៖ ចៅក្រមទាត់ចោល ពាក្យបណ្ដឹងនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Michigan និងរដ្ឋ Georgia

៩៖ ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ

១០៖ អាមេរិកបន្តបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ១៩ «ច្រើនជាង១១ម៉ឺននាក់ក្នុង២៤ម៉ោង» ខណៈកំពុងផ្ទុះបាតុកម្មតវ៉ាជុំវិញការរាប់សន្លឹកឆ្នោត

១១៖ លោក ដូណាល់ ត្រាំ ថាបើគេរាប់តែ «សន្លឹកឆ្នោតស្របច្បាប់» នោះលោកគឺជាអ្នកឈ្នះ

១២៖ ការស៊ើបអង្កេតមួយត្រូវធ្វើឡើង ពាក់ព័ន្ធការសង្ស័យថាក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ បានប្រើប្រាស់បន្ទប់សេតវិមានជាទីបញ្ជាការ ដែលជាទង្វើបំពានច្បាប់

១៣៖ សមាជិកមួយចំនួននៃបក្សសាធារណរដ្ឋ មិនគាំទ្រលោក ដូណាល់ ត្រាំ លើការប្រកាសជ័យជម្នះមុន និងការចោទបក្សប្រជាធិបតេយ្យថា លួចបន្លំសន្លឹកឆ្នោត

១៤៖ លោក ចូ បៃដិន៖ «ពេលខ្លះប្រជាធិបតេយ្យតែងជួបភាពរញ៉េរញ៉ៃ និងស្មុគស្មាញពិបាកដោះស្រាយ ដែលតម្រូវឲ្យមានការអត់ធ្មត់»

១៥៖ ត្រាំ ធ្លាប់និយាយលេងសើចថា លោកប្រហែលជាត្រូវចាកចេញពីអាមេរិក ប្រសិនបើចាញ់ បៃដិន ដែលជាបេក្ខជនអន់បំផុតក្នុងប្រវត្តិសាស្ត្រ

១៦៖ ក្រសួងទេសចរណ៍៖ ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ-ព្យួរ ២,៨៣៨ទីតាំង ប៉ះពាល់ដល់បុគ្គលិក ៥០,៩៩៦នាក់

១៧៖ អង់គ្លេស៖ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួន ក្រោយផ្ទុះការតវ៉ាប្រឆាំងការ «បិទប្រទេស» ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ឡើងវិញ

- ព័ត៌មាន Fresh News Plus

១៖ ចំណេះដឹងទូទៅ៖ គ្រប់ការប្រកួតនៅកូឡូស្យូមសុទ្ធតែភ្នាល់ដាក់ជីវិត, មនុស្សជាង៤០ម៉ឺននាក់ត្រូវស្លាប់ក្នុងពហុកីឡដ្ឋាននេះ

២៖ Kane រកបានគ្រាប់បាល់ទី២០០ ឲ្យក្លិប Spurs ក្នុងជ័យជម្នះ ៣-១ ទៅលើក្រុម Razgrad នៅ UEL

៣៖ Foden ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេស គ្រាដែល Greenwood បន្តគ្មានឈ្មោះ

៤៖ អារ៉ាប់ប៊ីសាអូឌីត ច្រានចោលការរិះគន់ចំពោះគម្រោងប្រកួត Formula 1 Grand Prix 2021 លើកដំបូង

៥៖ រុស្ស៊ីប្រកាសជ្រើសរើសតួស្រី សម្តែងភាពយន្តថ្មីនៅទីអវកាស ដើម្បីប្រជែងតួហូលីវូដអាមេរិក Tom Cruise

៦៖ WhatsApp ទទួលបានការអនុញ្ញាតឲ្យដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com