(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

១៖ ចិននឹងបើកទ្វារស្វាគមន៍អ្នកវិទ្យាសាស្ត្រអន្តរជាតិ ចូលមកប្រើប្រាស់តេឡេស្កូបយក្ស FAST របស់ខ្លួននៅឆ្នាំ២០២១។

២៖ វិមានក្រឹមឡាំងរុស្ស៉ីបដិសេធការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស ដែលថាលោក ពូទីន គ្រោងលាលែងពីតំណែង ព្រោះបញ្ហាសុខភាព។

៣៖ មន្ត្រីជំនិតលោក ដូណាល់ ត្រាំ ម្នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ក្រោយចូលរួមក្នុងថ្ងៃបោះឆ្នោត ជាមួយប្រធានាធិបតីរូបនេះ។

៤៖ ក្រុមហ៊ុនមួយនៅអាមេរិក គ្រោងនាំអ្នកទេសចរជិះនាវាមុជទឹកទៅបាតសមុទ្រ ដើម្បីទស្សនាខ្មោចកប៉ាល់ Titanic, សម្រាប់តម្លៃសំបុត្រវិញ គឺខ្ទង់សែនដុល្លារ។

៥៖ ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ, គណបក្សជាង ៩០ចូលរួម, លោកស្រី អោងសាន ស៊ូជី រំពឹងជាប់ឆ្នោតជាថ្មី។

៦៖ អាមេរិកបំបែកកំណត់ត្រាទៀតហើយ! រកឃើញអ្នកឆ្លងកូវីដ-១៩ «១៣ម៉ឺននាក់ ក្នុង១ថ្ងៃ», ករណីឆ្លងសរុបកើនដល់១០លាននាក់ ចំពោះមុខការរាប់សន្លឹកឆ្នោតដ៏តានតឹង។

៧៖ ជុំវិញលទ្ធផលបោះឆ្នោត លោក ចូ បៃដិននិយាយថា៖ «ទោះបីមិនទាន់ប្រកាសជាផ្លូវការអំពីជ័យជម្នះ ប៉ុន្តែតួលេខបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងឈ្នះ»។