(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៦៧ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ។

ដូចបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធ ធ្វើឡើងយ៉ាងកងរំពងនៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ដោយឡែក នៅតាមបណ្ដាខេត្តក៏មានការប្រារព្ធពិធីនេះដូចគ្នាផងដែរ ដែលដឹកនាំដោយថ្នាក់ដឹកនាំខេត្តនីមួយៗ។

សូមទស្សនារូបភាព នៃការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៅទូទាំងប្រទេសកម្ពុជាខាងក្រោមនេះ៖

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តកោះកុង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តក្រចេះ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ