(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលចេញប្រកាសផ្លូការ៖ លទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ អវិជ្ជមានកូវីដ១៩ ខណៈរកឃើញវិជ្ជមានតែ៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥១លាននាក់ ស្លាប់ជាង ១លាន ២៦ម៉ឺននាក់ និងជាសះស្បើយជិត ៣៦លាននាក់!

៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការវាយចោលអគារចាស់ និងសាងសង់អគារថ្មី នៅមូលដ្ឋានទ័ពរាម

៤៖ មន្ត្រីជាន់ខ្ពស់ WHO ប្រកាស៖ «វ៉ាក់សាំងកូវីដ-១៩ដំបូង អាចនឹងដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២១ សម្រាប់អ្នកងាយរងគ្រោះបំផុត»

៥៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

៦៖ ប្រធាន WHO៖ «មនុស្សគ្រប់គ្នាអាចនឹងធុញទ្រាន់ ចំពោះកូវីដ-១៩ តែកូវីដ-១៩មិនដែលធុញទ្រាន់នឹងយើងទេ»

៧៖ ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

៨៖ ដំណឹងល្អ! វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ត្រូវបានរកឃើញថា«មានប្រសិទ្ធភាពជាង ៩០%» ហើយគ្រោងនឹងស្នើសុំការអនុម័តបន្ទាន់ ដើម្បីប្រើប្រាស់នៅចុងខែនេះតែម្តង

៩៖ ក្រសួងអប់រំបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងអង្គភាពផ្សេងទៀត មានជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

១០៖ លោក ត្រាំ និងលោក បៃដិន អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

១១៖ ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅគ្រឹះស្ថានសិក្សាតាមបណ្ដាខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា

១២៖ ប្រធានាធិបតីអ៊ុយក្រែន«ឆ្លងកូវីដ-១៩»

១៣៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា !

១៤៖ ទីបំផុតលោក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper ចេញពីតំណែង ដូចការសង្ស័យកន្លងមក

១៥៖ ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៦

១៦៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីចិន-ហុងកុងមួយចំនួន, ហុងកុងចាត់ទុកទង្វើនេះថា ជាការជ្រៀតជ្រែកដ៏ឃោឃៅបំផុត

១៧៖ រដ្ឋមន្រ្តីក្រសួងអប់រំ ប្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាតាមបណ្ដាខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា វាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា ១៤ថ្ងៃ

១៨៖ ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក» តាមរយៈវេទិកា UN

១៩៖ ក្រសួងទេសចរណ៍ ក្រើនរំឮកឱ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

២០៖ រុស្ស៊ីចេញមុខអះអាងភ្លាមៗថា វ៉ាក់សាំងកូវីដ-១៩របស់ខ្លួន មានប្រសិទ្ធភាពជាង ៩០%ឯណោះ

២១៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

២២៖ សហរដ្ឋអាមេរិក៖ ភាគហ៊ុនសកល និងតម្លៃប្រេងហក់ឡើងវិញ ក្រោយការប្រកាសថា វ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Pfizer ធ្វើតេស្តជោគជ័យជាង ៩០%

២៣៖ ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

២៤៖ ទោះបីលោក ចូ បៃដិន អាចទាញទម្លាក់លោក ដូណាល់ ត្រាំ ប៉ុន្តែទស្សនវិជ្ជានយោបាយគាំទ្រ ត្រាំ (Trumpism) នឹងបន្តមានក្នុងសង្គមអាមេរិក តទៅមុខទៀត

២៥៖ មិនត្រឹមតែមិនទទួលស្គាល់បរាជ័យទេ! លោក ត្រាំ ថែមទាំងរារាំងកិច្ចសហការផ្ទេរអំណាច ទៀតផង

២៦៖ អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្រោយគ្មានករណីឆ្លងកូវីដ១៩ នៅក្នុងស្រុកបីថ្ងៃជាប់ៗគ្នា

២៧៖ រុស្ស៊ីដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ជម្លោះរវាងអាមេនី និងអាហ្សែបៃហ្សង់, លោក ពូទីន សង្ឃឹមថាជម្លោះនេះ នឹងត្រូវបញ្ចប់ដោយសន្តិភាព

២៨៖ ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនឹងលោក ចូ បៃដិន

- ព័ត៌មាន Fresh News Plus

១៖ Apple បញ្ជាក់ពីតម្លៃឆ្នាំងសាកថ្មឥតខ្សែ MagSafe Duo ខណៈដែលថ្ងៃចេញលក់នៅមិនទាន់ប្រកាសឱ្យដឹង

២៖ Fati នឹងអវត្តមានពី Barcelona ៤ខែ ដោយសារបញ្ហារបួសជង្គង់

៣៖ គ្រូបង្វឹកជម្រើសជាតិបារាំងលើកឡើងថា Pogba មិនសប្បាយចិត្តទេ កាលដែលលេងឲ្យ Man Utd

៤៖ លន្លង់លន្លោច! ចម្រៀងមនោសញ្ចេតនាថ្មីរបស់ ព្រាប សុវត្ថិ «ពេលណាជួបគេម្តងទៀត» កំពុងចាក់ដោតអារម្មណ៍យុវវ័យ

៥៖ ប្រសិនជាអាច អាល់បានី នឹងធ្វើម្ចាស់ផ្ទះក្នុងជំនួបអង់គ្លេស ប៉ះអ៊ីស្លង់នៅ Nations League

៦៖ ដូចការសង្ស័យមែន! លេចធ្លាយមុខមាត់អនាគតភរិយា តារាចម្រៀង ខេម ជាអនិកជនខ្មែរ នៅប្រទេសបារាំង

៧៖ Premier League បន្តរកឃើញ ៤ករណីវិជ្ជមាននៃជំងឹ COVID-19 ក្នុងការធ្វើតេស្តមនុស្សជិត ២ពាន់នាក់

៨៖ កីឡារាំ និងប្រដាល់គុនខ្មែរ ពន្យារពេលប្រកួតជើងឯកថ្នាក់ជាតិ ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា

៩៖ គួរយល់ដឹង! បដិមាអាថ៌កំបាំង អ៉ីស្ទ័រ នៅតែគ្មានអ្នកដឹងថាកសាងឡើងក្នុងគោលបំណងអ្វី?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com