(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឲ្យក្រសួងសុខាភិបាល ប្រើប្រាស់ទីតាំងស្តាតនេះ សម្រាប់ប្រមូលសំណាកធ្វើតេស្តកូវីដ១៩ នៃព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
ក្រសួងអប់រំបានបញ្ជាក់ថា ការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក គឺចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែធ្នូ ឆ្នាំ២០២០។ ដោយបុគ្គលិកអប់រំ ដែលមានទីតាំងបម្រើការងារ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំទាំងស្រុង៖