(ភ្នំពេញ)៖ ក្រុមអ្នកជំនាញស្រាវជ្រាវកម្ពុជា-រុស្ស៉ី នៃក្រុមហ៊ុន Leisure Asia Corporation ដែលមានជំនាញខុសៗគ្នាខាងផ្នែកជីវសាស្រ្ត គីមីសាស្រ្ត ឱសថសាស្រ្ត កសិកម្ម បសុសត្វ និងនវានុវត្តន៍ បានធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍បង្កើតផលិតផលផ្សេងៗក្នុងវិស័យសុខាភិបាល និងវិស័យកសិកម្ម និងបសុសត្វ ដោយបានចាប់ផ្តើមផលិតទឹកសម្លាប់មេរោគ Ebiodis ប្រឆាំងបាក់តេរី និងវីរុស ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសរុស្ស៉ី។

ទឹកសម្លាប់មេរោគ Ebiodis ត្រូវបានអ្នកជំនាញរបស់ក្រុមហ៊ុនអះអាងថា ងាយស្រួលប្រើ គ្មានសារធាតុអាល់កុល មិនប៉ះពាល់ សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលដ៏ខ្លី។

លោកស្រី ហេង ពិសី ជាឱសថការី សមាជិកក្រុមអ្នកជំនាញ និងជានាយិកាក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមស្រាវជ្រាវបង្កើតផលិតផលជាច្រើន ប្រភេទអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅពេលនេះក្រុមហ៊ុន បានសម្រេចផលិតទឹកសម្លាប់មេរោគមុនគេ ប្រកបដោយគុណភាពខ្ពស់ និងមានសុវត្តិភាព សម្រាប់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ។ លើសពីនោះក្រុមហ៊ុនបានធ្វើការចុះបញ្ចីយ៉ាងត្រឹមត្រូវ និងទទួលបានអាជ្ញាបណ្ណពីក្រសួងជំនាញពាក់ព័ន្ធរួមទាំងក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក Ivan Yanushkevich ជាសមាជិកអ្នកជំនាញ បានបន្ថែមថា Ebiodis ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយមន្ទីរពិសោធន៍នៅប្រទេសរុស្ស៉ី ប្រទេសថៃ និងនៅកម្ពុជា ស្របតាមវិធាន និងវិធីសាស្រ្តត្រឹមត្រូវ ពិសេសតាមរយៈការបណ្តុះមេរោគ និងសម្លាប់មេរោគ ដោយប្រើប្រាស់ទឹកអ៊ីប៊ីយូឌីសនេះ ដោយប្រើប្រាស់ពេលវេលាតេស្ត សាកល្បងជាច្រើនខែ។ លើសពីនោះ Ebiodis អាចប្រើប្រាស់កម្ចាត់ក្លិនទឹកស្អុយ និងសម្រាប់បន្សុតទឹកសម្រាប់មនុស្ស និងសត្វ ពិសេសនៅតាមកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីបង្ការជំងឺផ្សេងៗ។

លោកបណ្ឌិត Arkady Khromov និងលោក Timofey Khrilev បានសង្កត់បន្ថែមថា ក្រុមអ្នកជំនាញនៅតែបន្តស្រាវជ្រាវអ្វីដែលមានប្រយោជន៍សម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។

លោកបណ្ឌិត នី វុទ្ធី ជំនាញផ្នែកជំងឺរុក្ខជាតិ និងលោកស្រីបណ្ឌិត អ៊ុក សាវិន ជំនាញផ្នែកបសុសត្វបានឱ្យដឹងដែរថា កម្ពុជាត្រូវការពង្រឹងការស្រាវជ្រាវបែបបច្ចេកវិទ្យាកាន់តែច្រើន និងស៊ីជម្រៅដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងប្រកបដោយសុវត្តិភាព ដើម្បីបង្កើនគុណភាព និងផលិតភាពសម្រាប់ការផលិតនៅក្នុងស្រុក ក៏ដូចជា បង្កើនភាពប្រកួតប្រជែងជាមួយនឹងទំនិញពីក្រៅប្រទេស ពិសេសសម្រាប់វិស័យកសិកម្ម និងចំណី។

សូមបញ្ជាក់ថា ការផលិត និងផ្គត់ផ្គង់ទឹកសម្លាប់មេរោគ Ebiodis របស់ក្រុមហ៊ុន Leisure Asia Corporation គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការជំងឺឆ្លងផ្សេងៗ ហើយក៏ជាការផ្គត់ផ្គង់ទំនិញប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលផលិតនៅក្នុងស្រុកផងដែរ។ ក្រុមហ៊ុនបាន និងកំពុងដំណើរការកម្មវិធីស្រាវជ្រាវ ជាមួយអ្នកវិទ្យាសាស្រ្តបរទេសជាច្រើនគម្រោងទៀត ដោយផ្តល់ឱកាសដល់យុវជនខ្មែរក្នុងការចូលរួមសិក្សា និងស្វែងយល់ផងដែរ៕

សម្រាប់ផលិតផលទឹកសម្លាប់មេរោគ Ebiodis កំពុងត្រូវបានផលិត និងចែកចាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់តាមរយៈទូរស័ព្ទលេខ ០៩៣៩៥១២១២/ ០៩៩៩៣១២១២ ឬ Facebook: Ebiodis៕