(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ដែលម្នាក់ឆ្លងពីមិត្តភក្តិធ្វើការនៅហាង Pedro និងម្នាក់ទៀតអ្នកចូលហាង Zando

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦៧លាននាក់ ស្លាប់ជាង ១លាន ៥៤ម៉ឺននាក់ និងជាសះស្បើយជាង ៤៦លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា គ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទប្រទេស បិទរាជធានីនោះឡើយ

៤៖ ទីបំផុតឥណ្ឌូណេស៊ីទទួលបាន វ៉ាក់សាំងកូវីដ-១៩ដំបូង «១.២លានដូស» ពីក្រុមហ៊ុនចិន Sinovac

៥៖ ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

៦៖ ក្រុមហ៊ុនចិន Sinovac នឹងបង្កើនសមត្ថភាពផលិត វ៉ាក់សាំងកូវីដ-១៩ ឲ្យបានទ្វេដង

៧៖ ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយតាម Facebook ពីវិធីសាស្ត្រព្យាបាលកូវីដ១៩ ដោយខ្លួនឯង និងអំពាវនាវប្រជាពលរដ្ឋ ទៅមន្ទីរពេទ្យបើមានអាការៈមិនស្រួលខ្លួន

៨៖ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១៧ម៉ឺននាក់ និងអ្នកជំងឺ១,០៧៦នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៩៖ គ.ជ.ប សម្រេចប្តឹងឈ្មោះ អ៉ី សាំងឡេង ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបរិហារកេរិ៍តឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័ន គ.ជ.ប

១០៖ ប្រជាជនអាមេរិកជាច្រើន នៅតែរឹងរូសមិនពាក់ម៉ាស និងរក្សាសុវត្ថិភាពខ្លួនឯងពីជំងឺកូវីដ-១៩ ខណៈមន្ត្រីសុខាភិបាល បានត្រឹមបង្ហាញការព្រួយបារម្ភខ្លាំង

១១៖ ក្រសួងសុខាភិបាល ប្រកាសដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ដែលបានតេស្ដសំណាកលើកទី១ មកពិនិត្យសំណាកលើកទី២ នាព្រឹកស្អែកនេះ នៅស្ដាតអូឡាំពិក

១២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាឲ្យបង្កើនការធ្វើតេស្តរកកូវីដ-១៩ ព្រោះអត្រាឆ្លងកំពុងកើនឡើងវិញ គួរឲ្យបារម្ភបំផុត

១៣៖ រដ្ឋសភា ប្រកាសឱ្យថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីខ្លួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើតេស្តលើកទី២ នៅថ្ងៃស្អែក ពាក់ព័ន្ធការដេញថ្លៃសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

១៤៖ លោក ចូ បៃដិន ជ្រើសតាំងលោក Xavier Becerra ជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

១៥៖ ក្រសួងអប់រំ ដាក់ចេញវិធានការណែនាំ៤ចំណុច ដល់ស្ថាប័នអប់រំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

១៦៖ មេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ «ឆ្លងជំងឺកូវីដ-១៩»

១៧៖ សម្តេចក្រឡាហោម ស ខេង ផ្អាកការចូលទៅបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីដែលបំពេញការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

១៨៖ ជប៉ុននឹងបំពាក់ប្រព័ន្ធរ៉ាដា Aegis ដ៏មានឥទ្ធិពលនៅលើនាវាចម្បាំង ដើម្បីទប់ទល់មីស៊ីលកូរ៉េខាងជើង

១៩៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ បង្ហាញការសោកស្ដាយចំពោះអ្នកប្រឌិតព័ត៌មាន ញុះញង់បង្កចលាចលជុំវិញជំងឺកូវីដ-១៩ នៅកម្ពុជា

២០៖ ភ្លើងឆេះព្រៃបន្តរីករាលដាលនៅកោះ Fraser របស់ប្រទេសអូស្រ្តាលី

២១៖ អាកាសចរស៊ីវិល សេចក្ដីថ្លែងការណ៍ច្រានចោលការអធិប្បាយ គ្មានមូលដ្ឋានច្បាស់លាស់ ខ្វះវិជ្ជាជីវៈ និងផ្ទុយពីការពិត របស់វិទ្យុអាស៊ីសេរី

២២៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី បំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី, ផ្ដើមមុនគេនៅឥណ្ឌូណេស៊ី

២៣៖ យន្តហោះរុស្ស៊ីរងការគំរាមបំផ្ទុះគ្រាប់បែក ប៉ុន្តែក្រោយប៉ូលិសអាមេរិកពិនិត្យ គឺមិនឃើញមាននោះឡើយ នៅអាកាសយានដ្ឋានរដ្ឋញូយ៉ក

២៤៖ បទអត្ថាធិប្បាយ៖ ជិតមានវ៉ាក់សាំងកូវីដ-១៩! ប្រទេសអ្នកមាននំាគ្នាបញ្ជាទិញ, ចុះប្រទេសក្រីក្រវិញ?

២៥៖ ឥណ្ឌូណេស៊ីថា វ៉ាក់សាំងកូវីដ-១៩ដឹកមកពីចិន «១.២លានដូស» ស្ថិតក្នុងស្ថានភាពល្អ ហើយវានឹងត្រូវចាក់ឲ្យ បុគ្គលិកសុខាភិបាលមុនគេ

២៦៖ វ៉ាក់សាំងកូវីដ-១៩ អាចនឹងត្រូវដឹកទៅអង់គ្លេស តាមយន្ដហោះ, បើ Brexit បង្កឧបសគ្គនៅតាមកំពង់ផែ

២៧៖ ក្រុមហ៊ុនអាមេរិក Pfizer កំពុងស្នើសុំការចាក់ វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅប្រទេសឥណ្ឌា!

២៨៖ សហរដ្ឋអាមេរិកកំពុងត្រៀម កញ្ចប់ទណ្ឌកម្ម ដើម្បីទម្លាក់លើមន្ត្រីចិនជាច្រើនរូបទៀត ពាក់ព័ន្ធបញ្ហាទីក្រុងហុងកុង

- ព័ត៌មាន Fresh News Plus

១៖ កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos ជឿជាក់ថា ក្រុមហ៊ុន Blue Origin របស់លោក នឹងនាំស្រ្តីដំបូងគេទៅជាន់លើផ្ទៃព្រះច័ន្ទ

២៖ ក្រុមចម្រៀងល្បីណាខ្លះ មានឈ្មោះក្នុងបញ្ជីអ្នកឈ្នះពានរង្វាន់ កម្មវិធីប្រចាំឆ្នាំ «Ment Asian Music Awards»?

៣៖ Floyd នឹងឡើងសង្វៀនវ៉ៃជាមួយ Logan Paul ក្នុងព្រឹតិ្តការណ៍តាំងពិព័រណ៍ នាខែកុម្ភៈឆ្នាំក្រោយ

៤៖ Tottenham និង Liverpool កំពុងប្រជែងកំពូលតារាង Premier League ក្រោយរកបាន ២៤ពិន្ទុស្មើគ្នា

៥៖ តើអ្នកដឹងទេ! កោះព្រះអាទិទេព ស្ថិតនៅឯណា?

៦៖ Chungha តារាស្រីរបស់កូរ៉េ ត្រូវបានបញ្ជក់ថា មានជំងឺកូវីដ១៩

៧៖ JD.com ក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោកដែលប្រើប្រាស់ រូបិយប័ណ្ណឌីជីថលរបស់ចិន

៨៖ អាល្លឺម៉ង់ កំពុងពិចារណាយកលោក Rangnick ដើម្បីជំនួសកន្លែងគ្រូបង្វឹក Low

៩៖ ប្រាក់ មុន្នីឧត្តម បង្ហើបដៃគូល្អក្នុងក្រុមជម្រើសជាតិ តែបើមានឱកាសចង់លេងជាមួយ សៀង ចន្ធា និង ម៉ាត់ នូរុណ

១០៖ ចំណេះដឹងទូទៅ៖ តើតំបន់អាស៉ីប៉ាស៉ីហ្វិកសំដៅលើផ្នែកអ្វីខ្លះ ហើយមានប្រទេសចំនួនប៉ុន្មាន?

១១៖ មាស សុខសោភា ហាក់គ្មានប្រតិកម្មតបទៅអ្នករិះគន់ និងថែមទាំងអគុណដល់មហាជន ដែលគាំទ្ររហូតមក

១២៖ AC Milan យកឈ្នះ Sampdoria បន្តកំណត់ត្រាលេង ១០ប្រកួតក្នុងលីគមិនចាញ់

១៣៖ គ្រូ Man City មិនមានជំនឿចិត្តរកបានជ័យជម្នះ នៅជំនួបប្រចាំទីក្រុង Manchester

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com