(ភ្នំពេញ)៖ លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងភរិយា ឧបត្ថម្ភថវិកា៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ការប្រកាសជួយឧបត្ថម្ភរបស់លោក តាំង សុខឃី ត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕