(ក្រចេះ)៖ លោក ជា ចាន់គង់ និងលោកស្រី អ៊ូ យូណៃ ម្ចាស់កំពង់ចម្លងព្រែកព្រលូង-ពាមទេ ខេត្តក្រចេះ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ការពារជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សប្បុរសជនទាំងពីររូបខាងលើបានបញ្ជាក់ថា «តាមរយៈស្មារតីកម្លាំងសាមគ្គីជាមហាគ្រួសារខ្មែរ យើងខ្ញុំពិតជាមានមោទនភាព និងសូមសម្ដែងនូវការគាំទ្រឥតងាករេចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណដ៏វាងវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»

គួរកត់សម្គាល់ថា ការចូលរួមបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ការពារជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺនេះបានឆ្លងចូលដល់សហគមន៍នៃប្រទេសកម្ពុជា៕