(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បរិច្ចាគថវិកា ៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។

ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ទន្ទឹមនឹងការបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីសុខមាលភាពពលរដ្ឋខ្មែរ AUPP តែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថាសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ទោះស្ថិតក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត។