(កោះកុង)៖ រថយន្តខួងបង្គោលភ្លើងដាច់ហ្វ្រាំងក្រឡាប់ បណ្តាលមនុស្សបាត់ខ្លួនម្នាក់ និងរបួសធ្ងន់ ស្រាលចំនួន ០៣នាក់ នៅចំណុចផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងករណីនេះ បណ្តាលឱ្យមនុស្សម្នាក់ បានបាត់ខ្លួន និងមនុស្សចំនួន ០៣នាក់ រងរបួសធ្ងន់ និងស្រាល។ បន្ថែមពីនេះកម្លាំងសមត្ថកិច្ចកំពុងរុករកជនរងគ្រោះកំពុងបាត់ខ្លួនផងដែរ។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាពអណ្តូងទឹកភ្លាមៗផងដែរ។

រថយន្តរងគ្រោះម៉ាក RHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1067 បេីកបរដោយឈ្មោះ ខ្លា ភេទប្រុស អាយុ២៤ឆ្នាំ ក្នុងទិសដៅភ្នំពេញ មកខេត្តកោះកុង ក្រោយកេីតហេតុអ្នកបេីកបរ បានរត់គេចខ្លួនបាត់៕