(កណ្ដាល)៖ ក្រុមអ្នកសារព័ត៌មានខេត្តកណ្ដាល ដឹកនាំដោយលោក ស្លៃម៉ាន ហ្វាន់ទី ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្ត បានប្រមូលថវិកា ពីក្រុមអ្នកសារព័ត៌មានក្នុងខេត្ត បានថវិកាសរុបចំនួន១,៦៧០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ខាងក្រោមនេះ ជាបញ្ជីរាយនាមក្រុមអ្នកសារព័ត៌មាននៅខេត្តកណ្ដាល ដែលចូលរួមបរិច្ចាគថវិកា៖

*ទី១៖លោក ស្លៃម៉ាន ហ្វាន់ទី ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ១២០,០០០រៀល
*ទី២៖លោក ប៉ែន ឆន ចាងហ្វាងសារព័ត៌មានតាម៉ៅញ៉ូ និងក្រុមការងារ ១០០,០០០រៀល
*ទី៣៖លោក ចន យូដេត ចាងហ្វាង សារព័ត៌មាន រស្មីភ្នំដា ៨០,០០០រៀល
*ទី៤៖លោក ទេព ចាន់ទី ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី៥៖ កញ្ញា ង៉ែត ស្រីពៅ ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី៦៖ លោក ឡុង តុលា ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី៧៖ លោក ឆន សំណាង ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី៨៖ លោក ឆន មេសា ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី៩៖ លោក ញាន វីរៈ ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៤០,០០០រៀល
*ទី១០៖ លោក យាន់ សុភ័ស ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ២០,០០០រៀល
*ទី១១៖ លោក អេង ចាន់រឿន ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៦០,០០០រៀល
*ទី១២៖ លោក រ៉ន វ៉ានរី ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា ៥០,០០០រៀល
*ទី១៣៖ លោក ជឿន ភាវុន ភ្នាក់ងារទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ៨០,០០០រៀល
*ទី១៤៖ លោក ទុយ សារ៉ាយ ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ និងជាចាងហ្វាងសេរីភាពសារព័ត៌មាន ៨០,០០០រៀល
*ទី១៥៖ លោក ឆិល ចាន់ថា សហការីទូរទស្សន៍ហង្សមាស ៥០,០០០រៀល
*ទី១៦៖ លោក រស់ ឡង់ឌី អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល ២០,០០០រៀល
*ទី១៧៖ លោក វ៉ាន់ កុត្តរ៉ា អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល ២០,០០០រៀល
*១៨៖ លោក ប៉ឹង ឆដា ភ្នាក់ងារសារព័ត៌មានសន្តិភាពកម្ពុជា (CPC News ) ខេត្តកណ្តាល ៤០,០០០រៀល
*ទី១៩៖ លោក ជឺ តុងឡេង ភ្នាក់ងារព័ត៌មាននគរវត្ត ខេត្តកណ្តាល ៨០,០០០រៀល
*ទី២០៖ លោក ភោគ ទុម ចាងហ្វាងការផ្សាយសម្លេងខ្មែរសន្តិភាពពិត, ខ្មែរសន្តិភាព ២០០,០០០រៀល
*ទី២១៖ លោក ចាន់ មុនី ភ្នាក់ងារព័ត៌មានកម្ពុជាថ្មី ខេត្តកណ្តាល ៤០,០០០រៀល
*ទី២២៖ លោក សៅ ផាន់ណា ភ្នាក់ងារព័ត៌មាន រស្មីកម្ពុជា ខេត្តកណ្តាល ៨០,០០០រៀល
*ទី២១៖ លោក លោក ធឿន វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ខេត្តកណ្ដាល ៤០,០០០រៀល
*ទី២២៖ សារព័ត៌មាន មហាគ្រួសារតាខ្មៅ ៤០,០០០រៀល
*ទី២៣៖ លោក វ៉ាន់ វិចិត្រ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល = ១០,០០០រៀល
*ទី២៤៖លោក ឈន តុលា អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល = ១០,០០០រៀល
*ទី ២៥ ៖លោកឧត្ដម បញ្ញា អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល = ១០,០០០រៀល
*ទី២៦៖ លោក គិន ច័ន្ទរតនៈ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល =១០,០០០រៀល
*ទី២៧៖ លោកស្រី ស៊ិន ចាន់រតនា អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល = ១០,០០០រៀល
*ទី២៨៖ កញ្ញា អ៊ុន ស្រីកែវ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តកណ្ដាល = ២០,០០០រៀល ។
*ទី២៩៖ សុខ វុធ ភ្នាក់ងារ សារព័ត៌មាន រស្មីភ្នំដា = ៦០,០០០រៀល ៕
*ទី៣០៖ លោក បូរ ប៊ុនថន ចាងហ្វាងគេហទំព័រដើមរាំង = ១០០,០០០រៀល ៕